អតីតឧកញ៉ា ឌួង ឆាយ ប្រកាសសូមទោស និងពោលពាក្យដ៏កម្រមួយ ជូនកូនប្រុសស្រីរបស់លោក ខណៈដែលគ្រួសារត្រកូលអភិជនមួយនេះកំពុងមានរឿងរ៉ាវវិវាទក្នុងគ្រួសារ គឺឧកញ៉ា ឌួង ងៀប ជាត្រូវឪពុកបានសុំលែងលះគ្នាជាមួយភរិយា គឺលោកស្រី ខុង លីស៊ីអាណា ជាម្តាយ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
នៅថ្ងៃទី២០ ខែឧសភា នេះ លោក ឌួង ឆាយ ថ្លែងឲ្យដឹងថា៖ ពុកសូមទោសណាកូនៗដែលពុកគ្មានសម្ថភាពមើលថែគ្រួសារអោយបានល្អ។ បង្កើតកូនៗមករងទុកដោយសារពុក។ ពុកពិតជានឹកកូនៗណាស់ ២ ខែនេះមិនបានជួប និងគ្មានសម្ថភាពក្នុងការជួបឱបថើបកូនៗ។
លោកបន្តថា ពុកសង្ឃឹមថា នឹងបានជួបកូនៗឆាប់ៗនេះ ពួកយើងជាអ្នកបង្កើតគេមក មិនមែនគេចង់មកកើតជាមួយយើងនោះទេ។ ដូច្នេះសូមអោយមានការទទួលខុសត្រូវចំពោះកូនៗផង ខ្ញុំសូមអង្វរ។ អ្នកដែលពិបាករងគ្រោះបំផុតគឺកូនៗ។
លោក ឆាយ បានបញ្ជាក់ថា អាណិតជាគេគឺកូនប្រុសច្បងគ្នាឈឺមើលមិនទាន់ឃើញច្បាស់ និងកូនស្រីពៅទើបជាង ១ ខួបមិនទាន់ដឹងអី ហើយគ្រួសារត្រូវជួបរឿងបែបនេះ។ ជីវិតខ្ញុំបានជួបព្រុះភ្លៀងខ្លាំងៗជាច្រើនដង ដែលមនុស្សទូទៅមិនដែលសូម្បីតែលឺដល់ អនិច្ចាខ្លួនឯង។ សូមទោសនៅរាល់កំហុសរបស់ខ្ញុំ ខ្ញុំទទួលខុសទាំងអស់៕