ម្ចាស់ក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ១៩ ៩រូបក្លាយជាមហាសេដ្ឋីថ្មីភ្លាមៗដោយសារលក់វ៉ាក់សាំង

ជុំវិញ​ឧកញ៉ា

កាលពីថ្មីៗនេះមានមនុស្ស ​៩​នាក់​បាន​​​ក្លាយ​ជា​មហា​សេដ្ឋី​ថ្មី​​ ដោយ​សារ​ការ​​​លក់​វ៉ាក់សាំងបង្ការ​កូវីដ-១៩។ នេះ​បើយោង​តាម​ក្រុម​យុទ្ធនាការណ៍​បានឲ្យដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ និង​​អំពាវ​នាវ​ឲ្យ​បញ្ឈប់​ពី​ការ​គ្រប់​គ្រង​សាជីវកម្ម​ឱសថ​ផ្តាច់​មុខ​​អំពី​បច្ចេកបវិទ្យាវ៉ាក់សាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

“ក្រុម​សម្ព័ន្ធ​វ៉ាក់សាំង​ប្រជា​ជន” បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​​ថា៖ “រវាង​ពួក​គេ​ មហា​សេដ្ឋី​ថ្មី​៩​នាក់​នេះ​មាន​ទ្រព្យ​សម្បត្តិ​​​រួម​បញ្ចូល​គ្នា ១៩.៣​ប៊ីលាន​ដុល្លារ​អាមេរិក​​ ដែល​លុយ​​ទាំង​នេះ​គឺ​​គ្រប់​គ្រាន់​សម្រាប់​វ៉ាក់សាំង​ដល់​ប្រជា​ជន​ទាំង​អស់​​នៅ​ក្នុង​ប្រទេស​ចំណូល​ទាប ​១.៣​ដង”។​

ក្រុម​សម្ព័ន្ធ​ដែល​ជា​បណ្តាញ​​​នៃ​អង្គការ និង​សកម្មជន​នានា​កំពុង​ធ្វើ​យុទ្ធនាការណ៍ផ្សព្វផ្សាយ​សម្រាប់​ការ​​បញ្ឈប់​ចំពោះ​កម្មសិទ្ធិ​បញ្ញា និង​សិទ្ធិ​ប៉ាតង់​សម្រាប់​វ៉ាក់សាំង​ បាន​និយាយ​ថា តួ​លេខ​​របស់​ខ្លួន​ផ្អែក​លើ​ទិន្នន័យ​ Forbes Rich List។

អ្នក​ស្រី Anna Marriott មក​ពី​អង្គការ​សប្បុរស​ធម៌ Oxfam ដែល​ជា​ផ្នែក​នៃ​សម្ព័ន្ធ​ មាន​ប្រសាសន៍​ថា “មហា​សេដ្ឋី​ទាំង​នេះ​គឺ​ជាមនុស្ស​ដែល​ទទួល​បាន​ប្រាក់​ចំណេញ​យ៉ាង​​ធំ​​សម្បើម​ពី​សាជីវកម្ម​​ឱសថ​ជា​ច្រើន​​ដែល​​ទទួល​បាន​​ពី​សិទ្ធិ​ផ្តាច់​មុខ​​ដែល​ពួក​គេ​កាន់​កាប់​លើ​វ៉ាក់សាំង​ទាំង​នោះ”។

បើតាមសម្ព័ន្ធ​ បន្ថែម​លើ​អ្នក​មាន​ជាន់​ថ្មី មហា​សេដ្ឋី​​ដែល​មាន​ស្រាប់​៨​នាក់​ត្រូវ​បាន​គេ​ឃើញ​ការ​បញ្ចូល​ទ្រព្យ​សម្បត្តិ​សុទ្ធ​របស់​ពួក​គេ​គឺ​​កើន​ឡើង​ដល់​ ៣២.២​ប៊ីលាន​​ដុល្លារ​អាមេរិក ​​ដែល​បាន​មក​ពី​ការ​លក់​វ៉ាក់សាំងដែល​។

ក្រុម​សម្ព័ន្ធ​ក៏​បាន​​បង្ហាញ​ឈ្មោះ​នៃ​មហា​សេដ្ឋី​វ៉ាក់សាំង​ថ្មី​ទាំង​នោះ​មាន​ដូច​ជា៖ នាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន Moderna លោក Stephane Bancel និង​សមភាគីក្រុម​ហ៊ុន​ BioNTech លោក Ugur Sahin។ ៣​នាក់​ផ្សេង​ទៀត​គឺ​សហ​ស្ថាបនិក​ក្រុម​ហ៊ុន​វ៉ាក់សាំង​ចិន​ CanSino Biologics។

ការ​ស្រាវ​​ជ្រាវ​​បាន​ធ្វើ​ឡើង​មុន​ពេល​កិច្ច​ប្រជុំ​កំពូលសុខភាព​សកល G20 នៅ​ថ្ងៃ​សុក្រ​នេះ​ដែល​​ជា​ឱកាស​សម្រាប់​ការបង្កើន​ការ​​អំពាវ​នាវ​​​កាន់​តែ​ខ្លាំង​ដើម្បី​ឲ្យ​លុប​ចោល​​កម្មសិទ្ធិ​បញ្ហា​ជាបណ្តោះ​អាសន្ន​អំពី​វ៉ាក់សាំង​កូវីដ-១៩។

ក្រុម​អ្នក​គាំទ្រ​បាន​និយាយ​ថា ការ​ធ្វើ​បែប​នេះ​នឹង​ជួយ​បង្កើន​​ការ​ផលិត​នៅ​ក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ និង​ដោះ​ស្រាវ​វិសមភាព​យ៉ាង​ខ្លាំង​ក្នុង​ការ​ទទួល​បាន។

សហរដ្ឋ​អាមេរិក ក៏​ដូច​ជា​ឥស្សរជន​ល្បី​ៗ​ដូច​​ជា​​សម្តេច​ប៉ាប ហ្វ្រង់​ស័រ ក៏​បាន​គាំទ្រ​ចំពោះ​គំនិត​​លុប​ចោល​ជា​សកល​ពីសិទ្ធិ​ប៉ាតង់​។

នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​ទី​ក្រុង​បារីស​កំពុង​ស្វែង​រក​ការ​ជំរុញ​ហិរញ្ញប្បទាន​នៅ​ទ្វីប​អាហ្វ្រិក​ចំពេលរាល​ដាល​កូវីដ-១៩​កាល​ពី​ថ្ងៃអង្គារ៍​ លោក​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រូន បានអំពាវ​នាវ​ឲ្យ​លុប​ចោល​រាល់ឧបសគ្គ​ទាំង​អស់​ដែល​ពាក់​ព័ន្ធ​នឹងកម្មសិទ្ធិ​បញ្ញា​ដែល​បាន​រារាំង​ដល់​ការ​ផលិត​វ៉ាក់សាំង​ជាក់​លាក់​មួយចំនួន។

គណៈកម្មារ​អឺរ៉ុប​បាន​និយាយ​នៅ​ថ្ងៃពុធ​ថា ខ្លួន​អាច​ជា​សំឡេង​ស្ថាបនា​នៅ​ក្នុង​កិច្ច​ពិភាក្សា​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​ស្តីពី​បញ្ហា​នេះ៕ 

ប្រភព៖ bangkokpost