ឧកញ៉ា ឌួង ងៀប៖ មូលហេតុ​ដែល​ខ្ញុំ​ចាក​ចេញ​ពី​ផ្ទះ​នោះ​ដោយ​ភរិយា​បាន​ដាក់​ចេញ​នូវ​បទបញ្ជា​ថ្មី​ ដើម្បី​គ្រប់គ្រង​រូប​ខ្ញុំ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ឌួង ងៀប នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២នេះ បានចេញមកបំភ្លឺរឿងរ៉ាវជម្លោះគ្រួសារអភិជន ដែលកំពុងប្តឹងផ្តល់គ្នាឡើងតុលាការ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ឧកញ៉ា ឌួង ឌៀប បានឲ្យដឹងថា៖ មូលហេតុ​ដែល​ខ្ញុំ​ចាក​ចេញ​ពី​ផ្ទះ​នោះ​ដោយ​ភរិយា​បាន​ដាក់​ចេញ​នូវ​បទបញ្ជា​ថ្មី​ ដើម្បី​គ្រប់គ្រង​រូប​ខ្ញុំ មាន​ពេល​មួយ​ខ្ញុំ​គ្រាន់តែ​ទៅ​ខេត្ត​តែ​មួយ​យប់​ទេ ហើយ​ខ្ញុំ​ត្រឡប់​មក​ផ្ទះ​វិញ ខោអាវ និង​សម្ភារៈ​របស់ខ្ញុំ​ប្រើ​ត្រូវ​បាន​គាត់​ប្រើ​ឱ្យ​កូនចៅ​យក​ទៅ​ដុត​កម្ទេច​ចោល​អស់​ព្រមទាំង​បង្ហោះ​វិីដេ​អូ​ទៀត ។

លោកថា មាន​ពេល​ខ្លះ​វាយដំ​រូប​ខ្ញុំ​ស្រេច​តែ​ចិត្ត​ពេល​គាត់​ខឹង​ម្ដង​ៗ ហើយ​ថែម​ទាំង​ចាក់សោរ​រូប​ខ្ញុំ​នៅ​ក្នុងផ្ទះ​ជាមួយ​ចុងភៅ ​២​នាក់​ទៀត ។ ចំពោះ​រូប​ខ្ញុំ​វិញ​បាន​គិត​ថា​មនុស្ស​យើង​គ្រប់​រូប​រស់នៅ​ក្រោម​ច្បាប់ ​មាន​សិទ្ធិ​សេរី​ភា​ព​ពេញលេញ​ក្នុង​ការ​ដើរ​ធ្វើការ​ដើម្បី​បម្រើ​ជាតិ​​ប្រកប​មុខរបរ​រកស៊ី​ដោយ​គ្មាន​ការ​ហាមឃាត់ ។ ចំណែក​រូប​ខ្ញុំ​វិញ​សុំ​តែ​មួ​យស​ប្តា​ហ៍​សេរីភាព​កន្លះ​ថ្ងៃ​ក៏​គេ​មិន​ឱ្យដែរ ។ ទន្ទឹមនឹងនេះ ខ្ញុំបានរៀបចំសំណុំរឿងរួចរាល់ហើយ កំពុងដាក់ប្តឹងទៅសមត្ថកិច្ចលើបញ្ហានេះ។

ឧកញ៉ា ឌួង ងៀប បានបញ្ជាក់ថា ហើយ​រយៈពេល​ជាង​មួយ​ឆ្នាំ​មកនេះ រឿងរ៉ាវ​ក៏​បាន​កើតឡើង​ធ្វើ​ឱ្យ​មាន​ជម្លោះ​ក្នុង​គ្រួសារ ។ ហើយ​រូប​ខ្ញុំ​ក៏​រំងាប់​ក្នុង​គ្រួសារ​ដើម្បី​កុំ​មានរឿង​រ៉ាវ​ឮ​ដល់​ខាងក្រៅ ខ្លាច​ប៉ះ​ពាល់​កិត្តិយស​គ្រួសារ ពេល​នោះ​ខ្ញុំ​សុខចិត្ត​ប្រគល់​ទ្រព្យសម្បត្តិ​ទាំងអស់​ក្នុង​គ្រួសារ ព្រមទាំង​ក្រុមហ៊ុន​ដែល​រូប​ខ្ញុំ​បាន​ចំណាយ​កម្លាំង​ញើស​ឈាម រកស៊ី​ក្នុង​មួយ​ជីវិត ប្រគល់​ឱ្យ​កូន​ទាំង​ ៤ ​នាក់ និង​ភរិយា​របស់ខ្ញុំ ​ក្រោម​ការ​បង្ខិតបង្ខំ ថែម​ទាំង​សុខចិត្ត​ឱ្យ​គេវះ​កាត់​អ​វៈយវៈ ​(​គ្រៀវ​)​ ទៀត​ផង៕