បង​ប្រុស ឧកញ៉ា ឡេង ណាវ៉ាត្រា ឆ្លើយ​បង​ទៅ​​អ្នក​រិះគន់​ប្អូន​ជុំ​វិញ​យក​ប្រាក់៨០លានរៀល ជួយ​គន្ធបុប្ផា

ជុំវិញ​ឧកញ៉ា ព័ត៌មានថ្មីៗ

បន្ទាប់​មាន​ការ​រិះគន់​ជា​បន្ត​បន្ទាប់​លើ​​បណ្ដាញ​សង្គម ទៅលើ​លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ​យក​ប្រាក់ ប្រាក់​៨០លានរៀល ជួយ​គន្ធបុប្ផា លើ​បណ្ដាញ​សង្គម​ជា​មន្ត​បន្ទាប់ លោក ឡេង ប្រុស ដែល​ត្រូវ​ជា​បង​បង្កើត របស់​លោក ឧកញ៉ា ឡេង ណាវ៉ត្រា បាន​ចេញ​មុខ​ឆ្លើយ​បក​ទៅ​អ្នក​រិះ​គន់​ទាំង​នោះ ដោយ​​លោក បាន​លើ ហេតុផល​មួយ​ចំនួន​ឲ្យ​មហាជន​ពិចារណា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


លោក ឡេង ប្រុស(Leng Bros) បាន​សរសេរ​លើក​គណនីយFacebook ផ្ទាល់​​ខ្លួន​លោក​​យ៉ាង​ដូច​នេះ​ថា” លុយនេះ ជាកំលាំងប្រាជ្ញា ជាញើសឈាមរបស់លោក ឧក ញ៉ា ឡេង ណាវ៉ាត្រា រកស៊ីដោយស្របច្បាប់ មិនបាន​ទៅលួច​ទៅ​ប្លន់ ប្រព្រឹត្តអំពើរ ពុករលួយ ជួញដូរខុសច្បាប់ទេ។ រឿងអវិជ្ជមានខ្លះ កើតឡើងក្នុងសង្គមហេតុអ្វីមិនរិះគុន ស្ថាបនា គ្រាន់តែគ្នាដូរលុយចង់អោយមើល​ទៅឃើញច្រើន​ បែជាតែស្ករ ចង់ជាន់ពន្លិចគ្នាដែលជាមនុស្ស ស្លូតត្រង់ គ្មានខ្សែគ្មានខ្នង កើតឡើង​មក​ក្នុងត្រកូលកសិករក្រីក្រ ខំតស៊ូដោយខ្លួនឯងបានប៉ុណ្ណឹងគ្នាត្រេកអរណាស់ ហេតុអ្វីមិនជួយលើក​ទឹកចិត្តគ្នា នៅពេលគ្នាធ្វើទង្វើល្អដាក់សង្គម បងប្អូន?។តើខ្លាចឧក ញ៉ា ឡេង ណាវ៉ាត្រាទៅដណ្ដើម​តំណែង របស់បងប្អូន របស់កូនចៅ ឪពុកម្ដាយបងប្អូន មែន? វាជាសមត្ថភាពរបស់​មនុស្សខំប្រឹង​រាងៗ​ខ្លួន គេអាចធ្វើអ្វីបានអោយធ្វើទៅ យើងធ្វើអ្វីបានយើងធ្វើទៅកុំច្រណែនឈ្នានីសគេ។

មេបក្សប្រឆាំង គាត់ដើរលុយទឹកយកនំបុ័ង ទៅចែកពលរដ្ឋ ម្នាក់2ដុំក៍គាត់ថតផុស អ្នកខ្លះ​ទិញ​នំចំណី​តាមផ្លូវ1ម៉ឺន 2ម៉ឺនរៀលក៍គេថតផុស ចុះហេតុអ្វីផ្ដល់អំណោយ80លានរៀល​ថតអោយ​បង​ប្អូនឃើញមិនបានតើនេះជាទង្វើល្អជួយសង្គមដែលបងប្អូនចង់បានរឺមិនមែន ?តើវាខាតប្រយោជន៍​ដល់ប្រទេសជាតិ ដល់បងប្អូននៅត្រង់ចំណុចណា?។វាមិនច្រើនទេលុយ80លានរៀលស្មើរ២​ម៉ឺន​ដុល្លា ចំពោះឧក ញ៉ាធំៗតែឧក ញ៉ាតូចតាចដូចពួកខ្ញុំវាច្រើនគួរសមហើយ។

គ្រប់ប្រទេសលើសកលលោកយើងនេះ វាជាកាតាព្វកិច្ចរបស់ពលរដ្ឋគ្រប់រូបទៅហើយ​ដែលត្រូវ​ចាយ​លុយ​ជាតិរបស់ខ្លួន ពិតណាស់ការប្រើលុយជាតិរបស់ខ្លួន​មិនមែនតែជំរុញអោយសេដ្ឋកិច្ច​របស់ប្រទេស រីកលូ​តលាស់លឿនតែមួយមុខទេ តែវាក៍ផ្នែកមួយនៃស្មារតីជាតិនិយមដែរ ព្រោះនៅ​លើក្រដាសប្រាក់មាន រូបតំណាង និមត្តរូបដ៍មានតំលៃអោយជាតិសាសន៍និមួយៗ។ បងប្អូនអាច​មើល​ឃើញពេលបរទេសផ្ដល់ជំនួយមកយើងគេតែងតែជំនួយជាលុយរបស់គេ ដូចជាចិន លុយយន់ ជប៉ុនលុយយេន កូរ៉េលុយវ៉ុន អាមេរិចលុយដុល្លារ បើជាសំភារៈក៍មានរូបទង់ជាតិ និងអក្សរ​របស់​គេ​ដែរ។ថ្នាក់ដឹកកំពូលៗរបស់ប្រទេសកម្ពុជា មានព្រះមហាក្សត្រ នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីតែងតែប្រើប្រាក់រៀលដែលជាអំណោយជួនផ្ទាល់ព្រះហស្ថ ផ្ទាល់ដៃដល់ ប្រជារាស្រ្ត ប្រជាពលរដ្ឋ។ អ្វីដែលគេ sponsored ផ្សព្វផ្សាយតំលៃលក់ដូរគឺគេសរសេរអោយស្រួលមើលឆាប់យល់ នៅកម្ពុជា​ជាទីផ្សារសេរីចាយលុយរៀល លុយដុល្លា លុយបាត លុយដុង ផ្លូវការនិយមចាយលុយរៀល និង​ដុល្លាអាមេរិច។ទិញផ្ទះបុរី ប្រាក់រៀលក៍យក ប្រាក់ដុល្លារក៍យកក្រុមហ៊ុនយើងខ្ញុំមិនបដិសេធទេ អោយ​តែប្រើប្រាស់បាន មិនខុសច្បាប់។ លុយដែលយើងខ្ញុំយកទៅអោយមន្ទីពេទ្យ សុទ្ធ​តែជា​ក្រដាស​ប្រាក់ថ្មីដូរនៅម្ដុំលីហ៊ូ លីហ៊ួយកពីធនាគាជាតិលុយថ្មីគីបម៉ាស៊ីនអ្នក​រាប់1ដុំ5ម៉ឺនរៀល 20ដុំ1លានរៀល 20ដុំ 80ដង ស្មើនឹង80លានរៀល(2ម៉ឺនដុល្លាអាមេរិច) មិនមែនលុយចាសៗទេ បើគ្មាន​ពេលរាប់លំអិតទេនៅពេលខាងមន្ទីពេទ្យយកទៅចាយវាយ ទៅដាក់ធនាគាពិតជាដឹងលើសរឺខ្វះ មន្ទីពេទ្យនឹងតេប្រាប់ម្ចាស់អំណោយវិញថាមិនគ្រប់ ច្បាស់ណាស់ថាម្ចាស់អំណោយ​នឹងយកលុយ​ទៅបន្ថែមអោយគ្រប់ចំនួន និងរកមូលហេតុតើលុយបាត់នៅចំណុចណា ធនាគាជាតិ កន្លែងប្ដូរប្រាក់​រឺក៍មកពីការដឹកជញ្ជួនបន្តរ។ តាំងនាមខ្ញុំជារៀមច្បងក្នុងគ្រួសារធ្លាប់មើលថែប្អូនៗតាំងពីតូចសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំកំពូលៗតែងតែរាប់រកផ្ដល់តំលៃអោយប្អូនឡេង ភត្រា(ឡេង ណាវ៉ាត្រា) ជាអតីតពលករ កសិករ ពិសេសបង ហេង ឡុងនិងមិត្តភក្តិដ៍ទៃរបស់ប្អូនខ្ញុំឡេង ភត្រា ដែលតែងតែផ្ដល់​តំលៃជួយគាំទ្រ​ដោយចិត្តស្មោះស។”




|