បង្ហាញឈ្មោះអ្នកជំនួញ៣រូប ទទួលបានងារ “ឧកញ៉ា” ចំថ្ងៃជាមួយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

ជុំវិញ​ឧកញ៉ា

អ្នកជំនួញគ្រាក់ៗ ៤រូប ទទួលបានគោរមងារជា “ឧកញ៉ា” ក្នុងថ្ងៃតែមួយ ខណៈដែលពួកគាត់រស់នៅក្នុងខេត្តនិងមានមុខជំនួញផ្សេងៗគ្នា។ បន្ទាប់ពីធ្វើ​អំណោយ​ជូន​រដ្ឋជា​ថវិកា ឬ​សម្ភារៈ ដែលមាន​តម្លៃ​ចាប់​ពី ៥​០​ម៉ឺន​ដុល្លារ​ឡើង​ទៅ ទើប​អាច​ទទួល​បាន​ការ​តែង​តាំង​ងារ “ឧកញ៉ា” ​ពី​ព្រះមហាក្សត្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា គ្រុប និងជាអគ្គនាយកផលិតកម្ម Galaxy Navatra។ លោកជាសហគ្រិនរកស៊ីកាក់កបជោគជ័យត្រឹមរយៈពេលខ្លី។ លោកធ្លាប់ធ្វើការជាពលករនៅប្រទេសកូរ៉េអស់ជាច្រើនឆ្នាំ។ អ្នកឧកញ៉ាត្រូវបានប្រជាជនចាត់ថា ជាមហាសេដ្ឋីវ័យក្មេងប្រកបដោយចិត្តសប្បុរសបរិច្ចាគថវិការាប់លានដុល្លារជូនរាជរដ្ឋាភិបាលកម្ពុជា។

អ្នកឧកញ៉ាទទួលបានគោរមងារជាឧកញ៉ា តាមព្រះរាជក្រឹត្យ នស/រកត/០៧១៨/៦៩៨ ចុះថ្ងៃទី៦ ខែ៧ ឆ្នាំ២០១៨ និងត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារជា “អ្នកឧកញ៉ា” កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ។ 

ចំណែកអ្នកជំនួញ៣រូបផ្សេងទៀត ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារឧកញ៉ា ជាមួយអ្នកឧញ៉ា ឡេង ណាវ៉ត្រា រួមមាន៖ លោកឧកញ៉ា លី សុវណ្ណ តាមព្រះរាជក្រឹត្យ នស/រកត/០៧១៨/៦៩៦ លោកឧកញ៉ា សុខ សុផល តាមព្រះរាជក្រឹត្យ នស/រកត/០៧១៨/៦៩៧ និងលោកឧកញ៉ា មីន កុម្ភៈ តាមព្រះរាជក្រឹត្យនស/រកត/៦៩៧/០៧១៨៕