៥ ខែ​ដើម​ឆ្នាំ ២០២១ កម្ពជា​នាំ​ចេញ​ដំណាំ​កសិកម្ម​កើន​ជាង ១ លាន​តោន មាន​ផលិតផល​ ១២ មុខ​ត្រូវ​ប៉ាន់​បំផុត

សង្គម​ និង​សេដ្ឋកិច្ច

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យមើលវឌ្ឍនភាព នៃវិស័យកសិកម្ម ក្នុងរយៈពេលជិត៥ខែដើមឆ្នាំ ២០២១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តមបាន​លើក​ឡើង​​ ការនាំចេញផលិតផលកសិកម្មរបស់​ប្រទេស​កម្ពុជា​ ៥ ខែ​ដើមឆ្នាំ​២០២១ នេះ សម្រេចបាន ៤.១៣លានតោន ច្រើនជាងឆ្នាំ២០២០ ចំនួន ១.១១លានតោន។ ​

ឯកឧត្តម​បានលើក​ពី​ដំណាំកសិកម្ម​សំខាន់ៗ​ ដែលកម្ពុជា​ធ្វើការ​នាំ​ចេញ​ច្រើន​បំផុត ៥ ខែ​ដើមឆ្នាំ​២០២១​៖

* ការនាំស្រូវចេញបានចំនួន ១.៦លានតោនច្រើនជាងឆ្នាំ២០២០ ចំនួន ៧៥១ ៤៩៦ តោន
* ចំណិតដំឡូងមី ១.២ លានតោន ច្រើនជាងឆ្នាំ២០២០ ចំនួន ២២៣ ៨១៣ តោន
* គ្រប់ស្វាយចន្ទី ០.៨លានតោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៦១០ ៥៥៩ តោន
* គ្រប់ពោត ១៣៤ ០៧៩ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៩៨ ៤៤២ តោន
* សណ្តែកបាយ ១១ ១០០ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៨ ៣៩០ តោន
* ចេកស្រស់ ១៩៧ ៥៨៨ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៨១ ០៧៣ តោន
* ផ្លែក្រូចថ្លុង ២១ ១១៨ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ១១ ២១៨ តោន
* ផ្លែស្វាយស្រស់ ១៥២ ០៩០ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ១០៨ ០៤០ តោន
* ដំណាប់ស្វាយ ១០ ៥៥៣ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៧ ០០១ តោន
* ដូងប្រេង ១៩ ៩១៦ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៥ ២៤៦ តោន
* ម្រេច ៦ ៧៩៨ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៤ ២៧៤ តោន
* ម្ទេសស្រស់ ៥៦ ៥០៧ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ២៧ ៥០៨ តោន។