មកស្តាប់អ្នកជំនួញ ៤រូប ដើម្បីជា​ទុន​មួយ​សម្រាប់​ចាប់ផ្ដើម​អាជីវកម្មដោយខ្លួនឯង

អាជីវកម្ម

មនុស្សជាច្រើន ស្រមៃចង់​ក្លាយជាអ្នកជំនួញ ចង់​​មាន​មុខរបរខ្លួនឯង ប៉ុន្តែមិនមានមនុស្សច្រើននោះទេ ដែលបានដឹងច្បាស់ពីវិថីឆ្ពោះទៅកាន់​ក្ដីស្រមៃនោះ ថា​មានភាពលំបាកប៉ុណ្ណា។ កម្មវិធីថ្មី​មួយ ដែលមានឈ្មោះថា “Starting Up” ត្រូវបានបង្កើតឡើង ដើម្បីជា​ទុន​មួយ​សម្រាប់​អ្នក​ចង់​ចាប់ផ្ដើម​អាជីវកម្មដោយខ្លួនឯង។

“Starting Up” គឺជាកម្មវិធី​សម្ភាសន៍ ជជែកពិភាក្សា ដេញដោល ជាមួយ​សហគ្រិន​ ដែលបាន​ចាប់ផ្ដើមជំនួញនៅក្នុងវិស័យផ្សេងៗគ្នា។ កម្មវិធីនេះនឹងពិភាក្សាវែកញែកជីកកកាយយករឿងពិតនៅពីក្រោយការជោគជ័យ និងបរាជ័យលើអាជីវកម្មមួយចំនួន ដែលធ្វើឲ្យស្ថាបនិកទាំងនោះអាចបន្តរស់រីកចម្រើន និងនាំមុខគេ។ កម្មវិធីនេះ នឹងចងក្រង សង្ខេបរឿងពិតទុកជាមេរៀន ជារូបមន្តទុកឲ្យសហគ្រិនគ្រប់គ្នា ត្រងធ្វើជាវិថីតម្រង់ទិសទៅថ្ងៃអនាគត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធី Starting Up មានលក្ខណៈ​ពិសេស និងប្លែក​ពីកម្មវិធីផ្សេងៗទៀត ចំនួន ២ចំណុចសំខាន់ៗ៖

ទី១៖ អ្នកសម្ភាសន៍ (Host) សុទ្ធតែជា​សហគ្រិន ជាស្ថាបនិក​នៃអាជីវកម្ម ដែលមានបទពិសោធន៍ក្នុងការប្រតិបត្តិ, ការផ្ដល់ប្រឹក្សា និងបានវិនិយោគទៅលើមុខជំនួញជាច្រើន។

ទី២៖ សហគ្រិន​ដែលជាភ្ញៀវ​​ចូលរួម​ក្នុង​កម្មវិធី Starting Up នឹងបង្ហាញ​រឿងរ៉ាវ​ពិត​ក្នុងជំនួញ​របស់ខ្លួន​​ ទាំង​ភាពជោគជ័យ និងបរាជ័យ ដែល​មិនធ្លាប់ត្រូវ​បាន​បង្ហាញ​នាពេលកន្លងមក។

Host ទាំង ៤រូប ក្នុងកម្មវិធី Starting Up មានដូចជា៖

  • លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay Digital Group
  • កញ្ញា​ ដែក ដារី នាយកគ្រប់គ្រងទូទៅ​ក្រុមហ៊ុន 360 Events
  • លោក ធុល រិទ្ធី សហស្ថាបនិក និងជានាយកប្រតិបត្តិ Smallworld Venture
  • លោក លោក ស៊ឹម ចាន់គីរីរត្ន ស្ថាបនិក និងជានាយកប្រតិបត្តិ​ក្រុមហ៊ុន Banhji

ចំណែក​ភ្ញៀវ​ដែលចូលរួម​ក្នុង​កម្មវិធីនេះ គឺជា​សហគ្រិន​ពីគ្រប់វិស័យ​ផ្សេងៗគ្នា ទាំងវិស័យ​បច្ចេកវិទ្យា ម្ហូបអាហារ កសិកម្ម លក់ដូរ និងវិស័យជាច្រើនទៀត។

ដើម្បីដឹងកាន់តែច្បាស់ពីកម្មវិធីនេះ Host ទាំង ៤រូប នឹងជួប​ពិភាក្សាគ្នា បង្ហាញពីគោលបំណងនៃការ​បង្កើត​កម្មវិធី នៅលើទំព័រ Facebook “Starting Up” ក៏ដូចជាលើ YouTube “Sabay TV” នាពេលឆាប់ៗនេះ។ កាន់តែពិសេស កម្មវិធី Starting Up ក៏នឹងមានជា podcast ផងដែរ។