សំណុំរឿងតារាសម្តែងនិយមភាពស៊ិចស៊ី កញ្ញា ដេននី ក្វាន់ នឹងម្ចាស់សណ្ឋាគារមួយនៅក្រុងព្រះសីហនុបានបង្កប់កាមេរ៉ាថតសកម្មភាពនាងនៅក្នុងបន្ទប់គេង បានអូសបន្លាយពេលមួយឆ្នាំ។ រឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍នេះបានកើតឡើងនៅពេលរូបនាង និងប្អូនៗបាននាំគ្នាទៅកម្សាន្តនៅខេត្តព្រះសីហនុ ហើយជួលបន្ទប់គេងផ្សេងៗគ្នា នៅក្នុងសណ្ឋាគារនោះកាលពីខែតុលា ឆ្នាំ២០២០។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
កញ្ញា ដេននី ក្វាន់ បានឲ្យដឹងថា ម្ចាស់សណ្ឋាគារ បានរំលោភសិទ្ធឯកជននាងយ៉ាងធ្ងន់ធ្ងរ ព្រោះសកម្មភាពអាក្រាតកាយរបស់នាងទាំងអស់ត្រូវបានចាប់យកដោយកាំមេរ៉ា ប៉ុន្តែនាងមិនសូវបារម្ភខ្លាំងពេកជុំវិញរឿងបែកធ្លាយវា ដោយកាមេរ៉ា និងឃ្លីបវីដេអូទាំងអស់ ត្រូវបានរក្សាទុកនៅនឹងសមត្ថកិច្ចខេត្តព្រះសីហនុ។
កញ៉ាបានបញ្ជាក់ថា៖ ព្រោះខ្លាចVideo បែកធ្លាយនឹងហើយ បានជាខ្ញុំប្ដឹង នៅក្នុងបន្ទប់យើងគេង គឺជាសិទ្ធិឯកជនរបស់យើង…និយាយទៅពេលហ្នឹងខ្ញុំព្រលែងខ្លួនទាំងអស់ហ្មង។ តុលាការកំពូលកាត់ឲ្យសងជំងឺចិត្តខ្ញុំ១ម៉ឺន វាអយុត្តិធម៌ណាស់បង…ហើយបើបាន១០ម៉ឺនហ្នឹងក៏ខ្ញុំមិនយកទៅចាយដែរ គឺខ្ញុំយកទៅធ្វើមនុស្សធម៌ទាំងអស់៕