ពហុកីឡដ្ឋានជាតិអូឡាំពិក គឺជាពហុកីឡដ្ឋានរដ្ឋ មានទីតាំងនៅចំកណ្ដាលទីក្រុងភ្នំពេញ។ ពហុកីឡដ្ឋាននេះមានលទ្ឋភាពទទួលទស្សនិកជនបានប្រមាណ៥ម៉ឺននាក់ (ចំណុះអតិបរមា ៧មុឺននាក់)។ ត្រូវបានគូរប្លង់ដោយលោក វណ្ណ មូលីវណ្ណ ដែលជាស្ថាបត្យករខ្មែរដ៏ល្បីមួយរូប។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ការស្ថាបនាពហុកីឡដ្ឋានជាតិបានចាប់ផ្ដើមនៅឆ្នាំ ១៩៦២ ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ (បច្ចុប្បន្នបានប្ដូរឈ្មោះជាកីឡាអាស៊ីអាគ្នេយ៍ ឬ ស៊ីហ្គេម (SEA Games)) នៅឆ្នាំ ១៩៦៣ ប៉ុន្តែព្រឹត្តិការណ៍នេះត្រូវបានលុបចោលទៅវិញដោយសារបញ្ហានយោបាយនៅកម្ពុជា។ ពិធីសម្ពោធបានធ្វើឡើងនៅថ្ងៃទី ១២ ធ្នូ ១៩៦៤ ដំនាលគ្នានឹង បុរីកីឡាដែរ។
ចាប់ពីឆ្នាំ២០០៧ ពហុកីឡដ្ឋានជាតិបានក្លាយជាទីចាប់អារម្មណ៍របស់ប្រជាពលរដ្ឋក្រុងភ្នំពេញ ដែលតែងតែមកហាត់ប្រាណ ក៏ដូចជាមកលេងកីឡាបាល់ទាត់ និងសកម្មភាពកីឡាផ្សេងៗទៀតជារៀងរាល់ថ្ងៃ។
សូមទស្សនារូបមុននិងបានពហុកីឡដ្ឋានជាតិអូឡាំពិក ស្អាតផូរផង់បែបនេះ៖
ប្រភពរូបភាព៖ https://web.facebook.com/dreamspacedesignstudio/?__tn__=-UC*F