មកស្គាល់ឥស្សរជនម្នាក់នៅពីក្រោយភាពជោគជ័យនៃកំណើនប្រាក់ចំណេញ របស់កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ

សង្គម​ និង​សេដ្ឋកិច្ច

​​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា និងជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់​បំផុតដែលបានជំរុញកំណើនសេដ្ឋកិច្ចឆ្ពោះទៅមុខជានិច្ច។ កំពង់ផែនេះមានទីតាំងនៅក្នុងតំបន់ឆ្នេរ​សមុទ្រខេត្តព្រះសីហនុ បាន​បោះ​មួយ​ជំហានទៀតទៅត​ភ្ជាប់​ទៅ​នឹង​កំពង់​ផែ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ទាំង​អស់។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ត្រូវបាន​សាងសង់​លើកដំបូង​នៅ​ឆ្នាំ ១៩៥៦ ហើយ​ចាប់ផ្ដើម​បន្ត​ប្រតិបត្តិការ​អាជីវកម្ម​ជា​ថ្មី​ឡើងវិញ​ក្រោយ​ឆ្នាំ ១៩៧៩ ដោយ​ប្រតិបត្តិការ​នៅពេលនោះ ផ្ដើមចេញ​ពី​ទ្រង់ទ្រាយ​តូច​តាមរយៈ​ការប្រើប្រាស់​កម្លាំង​កម្មក​រ ធនធានមនុស្ស​ផ្ទាល់ សម្ភារ​បរិក្ខារ និង​មធ្យោបាយ​គ្រឿងចក្រ​ធម្មតា ដើម្បី​ធ្វើ​ការលើកដាក់​ទំនិញ​កុងតេន័រ និង​បម្រើឲ្យ​ការដឹកជញ្ជូន​របស់ខ្លួ​ន។ ចាប់តាំងពី​ពេលនោះ​មក ដោយ​មាន​ការសិក្សា និង​ការធ្វើឲ្យ​ប្រសើរឡើង​ជា​បន្តបន្ទាប់ ព្រម​ទាំង​ជំនួយ​បច្ចេកទេស​ពី​បណ្ដា​ភ្នាក់ងារ​អភិវឌ្ឍន៍ និង​ប្រទេស​ជា​បងប្អូន​ជាច្រើន​ផ្សេងទៀត កំពង់ផែ​បាន​រីកចម្រើន និង​បោះជំហាន​ទៅមុខ​ឥតឈប់ឈរ ។​

មកដល់ពេលបច្ចុប្បន្ននេះ កំពង់ផែ មានផ្ទៃដីសរុប ​៧០​ហិកតា ​សម្រាប់​ធ្វើ​តំបន់​សេដ្ឋកិច្ច​ពិសេស ហើយមានសមត្ថភាពទទួល​​នាវាបាន​ចំនួន ៨​ចំណត ដែល​បំពាក់ដោយ​ឧបករណ៍​លើកដាក់​ទំនើប​ទាន់សម័យ​។ ក្នុង​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ​នេះ​ បរិមាណ​ទំនិញ​ឆ្លងកាត់ឧបករណ៍​លើកដាក់​មាន​ការកើនឡើង​ជាមធ្យម​១១%ក្នុងមួយឆ្នាំ។ នៅឆ្នាំ២០១៥ កំពង់ផែមានប្រាក់ចំណូលសរុបប្រមាណជា៤៩លានដុល្លារអាមេរិក​ដែលកើនឡើងជិត ១៨ភាគរយធៀបទៅនឹងឆ្នាំ២០១៤គិតជាប្រាក់ចំណេញប្រមាណជា៩លានដុល្លារ។

ជាមួយកំណើនទឹកប្រាក់ចំណេញរាប់សិបលានដុល្លារអាមេរិក ដែលបានពីកំពង់ផែស្វយ័តមួយនេះ ក៏មានឥស្សរជនឆ្នើម និងជាអ្នកដឹកនាំដ៏សំខាន់ម្នាក់ក្នុងការទទួលខុសត្រូវ​អភិវឌ្ឍ​វិស័យកំពង់ផែ ដែលជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់​បំផុតជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឆ្ពោះទៅមុខជានិច្ច។

លោក លូ គឹមឈន់ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​ប្រធាន​អគ្គនាយក កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ។ លោកមានស្រុកកំណើតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ លោក លូ គឹមឈន់ ចាប់​ផ្តើម​ធ្វើជា​អគ្គនាយក​នៅ​ឆ្នាំ​១៩៩៣ មកដល់ពេលបច្ចុប្បន្ន។

ការចូលកាន់តួនាទីនេះ គឺ​ជា​មោទនភាព​របស់លោកណាស់ ខណៈដែល​​សម្តេច​​តេជោ​ហ៊ុន​ សែន នាយករដ្ឋមន្រ្តីបានផ្តល់សេចក្តីទុកចិត្តឲ្យលោកក្នុងការ​អភិវឌ្ឍ​កំពង់​ផែទឹកជ្រៅ។ លោកគឺជាថ្នាក់ដឹកនាំដែលមាន​​ចក្ខុវិស័យ​ច្បាស់​លាស់ រួមនឹង​ថ្នាក់​ដឹក​នាំ​ផ្សេងទៀត ដើម្បីការ​អភិវឌ្ឍ​កំពង់​ផែ​ដែលមាន​សារៈ​សំខាន់សម្រាប់​ភ្ជាប់​និងបម្រើ​ឲ្យ​ការ​អភិវឌ្ឍ​វិស័យ​សេដ្ឋ​កិច្ច​របស់​ប្រទេស​ជាតិ​យើង៕