មហាសេដ្ឋី Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon ប្រកាសលាឈប់ពីតំណែងជានាយកប្រតិបត្តិ ហើយនឹងក្លាយជាប្រធាននាយកប្រតិបត្តិនៅថ្ងៃទី៥ ខែកក្កដា ខាងមុខនេះ។ ការប្រកាសលាឈប់ពីដំណែង CEO របស់បុរសវ័យ ៥៧ឆ្នាំរូបនេះ ក៏បានតែងតាំងប្រធានផ្នែកកុំព្យូទ័ររបស់ក្រុមហ៊ុន គឺលោក Andy Jassy ជាអ្នកស្នងតំណែងរបស់គាត់។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
នៅដើមខែកុម្ភៈ ក្រុមហ៊ុនលក់រាយតាមអនឡាញធំជាងគេបំផុតនៅលើពិភពលោក Amazon បានប្រកាសថា លោក Bezos នឹងចាកចេញពីតំណែងរបស់គាត់នៅរដូវក្តៅនេះ។
ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមហ៊ុន Amazon លោក Bezos មានប្រសាសន៍ថា “យើងបានជ្រើសរើសយកកាលបរិច្ឆេទនោះ សម្រាប់ការចាកចេញមួយនេះ ពីព្រោះវាជាមនោសញ្ចេតនាសម្រាប់ខ្ញុំ និងជាថ្ងៃដែលក្រុមហ៊ុន Amazon ត្រូវបានបង្កើតក្នុងឆ្នាំ ១៩៩៤ ហើយរហូតមកដល់ពេលនេះមានរយៈពេល ២៧ ឆ្នាំហើយ” ។
អាជីវកម្មដែលគាត់បានចាប់ផ្តើមនៅក្នុងយានដ្ឋាន ជាច្រើនទសវត្សកន្លងមកនេះ គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន ដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោក ពោលមានភាគហ៊ុនទីផ្សារ ១.៦៥ ពាន់ពាន់លានដុល្លារ ។
បើតាមទស្សនាវដ្តី Forbes បានឲ្យដឹងកាលពីថ្ងៃចន្ទថា លោក Bezos បានវ៉ាមហាសេដ្ឋីម៉ូដបារាំងលោក Bernard Arnault ម្ចាស់ក្រុមហ៊ុន Louis Vuitton Moet Hennessy ជាអ្នកមានបំផុតនៅលើពិភពលោក ជាមួយនឹងទឹកប្រាក់សុទ្ធប្រមាណ ១៨៩.២ ពាន់លានដុល្លារ៕
ប្រភព ៖ CGTN