៥ខែដើមឆ្នាំ២០២១នេះ កម្ពុជានាំចេញផ្លែស្វាយស្រស់បានប្រមាណ ១៥.២ម៉ឺនតោន ច្រើនជាងឆ្នាំកន្លងទៅ

សង្គម​ និង​សេដ្ឋកិច្ច

ត្រឹមរយៈពេល ៥ខែដើមឆ្នាំ២០២០១នេះ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ចំនួន ១៥.២ម៉ឺនតោន ច្រើនជាងឆ្នាំកន្លងទៅ ចំនួន១០.៨ម៉ឺនតោន។ នេះតាមរបាយការណ៍តួលេខរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ផ្លែស្វាយកម្ពុជា គឺជាផ្លែឈើស្រស់ទី២ដែលមានគុណភាពត្រូវបានអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិនបន្ទាប់ពីផ្លែចេក។ ក្រោយពីបានចូលទៅកាន់ទីផ្សារចិនដោយជោគជ័យមក បរិមាណនាំចេញក្នុងរយៈពេល៥ខែដំបូងនាឆ្នាំនេះ មានកំណើនកើនដល់៣៥០%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។

យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងទិសដៅឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា បច្ចុប្បន្ននៅទូទាំងប្រទេសមានផ្ទៃដីដាំដុះដំណាំស្វាយសរុបចំនួន ១៣១ ៨៩០ហិកតា ផ្ទៃដីប្រមូលផលមានចំនួន ៩៣ ០៩៩ ហិកតា ដោយទទួលទិន្នផលជាមធ្យមចំនួន១៤,៨៤៩ តោន/ហ.ត/ រដូវ ដែលមានបរិមាណផលសរុបចំនួន ១ ៣៨២ ៤១៤តោន៕