លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបុគ្គលឆ្នើមមួយរូប មានល្បីឈ្មោះខាងដោះស្រាយបញ្ហាដីធ្លីនៅកម្ពុជា ខណៈដែលលោកទទួលបាននូវការគោរពស្រឡាញ់យ៉ាងខ្លាំងពីប្រជាពលរដ្ឋ ក្នុងការរិះរកនីតិវិធី និងដំណោះស្រាយរួមមួយ ដើម្បីភាគីទាំងសងខាងអាចទទួលយកបានដោយសប្បាយចិត្តទាំងអស់គ្នា។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
មុនឈានជើងចូលកាន់ដំណែងខ្ពស់សំខាន់ក្នុងជួររាជរដ្ឋាភិបាលកម្ពុជា ហើយទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែនពីប្រជាជន ថ្នាក់ដឹកនាំ នឹងមន្រ្តីរាជការ។ តើលោកមានប្រវត្តិយ៉ាងណាខ្លះ ? សូមតាមដានទាំងអស់ជាមួយ “គេហទំព័រឧកញ៉ាញូស៍” ។
លោក ជាសុផារ៉ា កើតនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៥៣ នៅភូមិរការខ្នុរ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។ លោកប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបត្រភាគ២ ក្នុងឆ្នាំ១៩៧៤ នៅវិទ្យាល័យ ១៨មីនា បន្ទាប់មកលោកបានចុះឈ្មោះចូលរៀន នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ និងទន្តសាស្រ្ត។
ជីវិតលោកផ្ទាល់ និងក្រុមគ្រួសារមិនខុសពីបងប្អូនប្រជាពលរដ្ឋខ្មែរនោះទេ ដោយនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត លោកត្រូវបានជម្លៀសឲ្យទៅរស់នៅស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាល។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ លោកបានឆ្លងកាត់វគ្គសិក្សានយោបាយជាច្រើន ដូចជា៖ វគ្គសិក្សា នយោបាយជំនាន់ទី១នៅសាលា នយោបាយរដ្ឋធានី វគ្គសិក្សា នយោបាយ បច្ចេកទេស សាលារដ្ឋបាលនីតិវិធី វគ្គសិក្សាទ្រឹស្តីនយោបាយ ជំនាន់ទី៤ នៅសាលា ង្វៀងឲ្យតួក ទី៧ ទីក្រុងហូជីមិញ សាធារណរដ្ឋសង្គម និយមវៀតណាម។
ជំហ៊ានបន្ទាប់ លោក ជា សុផារ៉ា ក៏បានចូលបម្រើការងារក្នុងក្របខណ្ឌ័រដ្ឋ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៧៩ និងបានកាន់តំណែង ក្នុងរដ្ឋបាលដែនដី និងដំណែងនយោបាយដូចខាងក្រោម៖
- អនុប្រធាន តំបន់៤ ក្រុងភ្នំពេញ ( ១៩៧៩ដល់ ១៩៨១)
- ប្រធានគណៈកម្មការប្រជាជនសង្កាត់លេខ៤ ក្រុងភ្នំពេញ ( ១៩៨១ដល់ ១៩៨៥)
- ប្រធានគណៈកម្មការប្រជាជនខណ្ឌទួលគោក( ១៩៨៥ដល់ ១៩៨៨)
- អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងភ្នំពេញ( ១៩៨៨ដល់ ១៩៩៣)
- អភិបាលរងរាជធានីភ្នំពេញ( ១៩៩៣ ដល់១៩៩៥)
- អភិបាលរងទី១ រាជធានីភ្នំពេញ( ១៩៩៥ដល់១៩៩៩)
- ប្រតិភូរាជរដ្ឋាភិបាលទទួលបានទទួលបន្ទុកអភិបាលរងទី១ រាជធានីភ្នំពេញ(១៩៩៩)
- ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអភិបាលរាជធានីភ្នំពេញ( ១៩៩៩ដល់ ២០០៣)
- ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសហភាពមីយ៉ាន់ម៉ា(២០០៣)
- ទីប្រឹកក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជជាណាចក្រ កម្ពុជា( ២០០៣ដល់ ២០០៤)
- រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់( ២០០៤ដល់ ២០០៨)
- រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ( ២០០៨ ដល់ ខែមេសាឆ្នាំ២០១៦)
- ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់
- ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងជាប្រានអាជ្ញាធរជាតិ ដោះស្រាយវិវាទដីធ្លីនិងជាសមាជិករដ្ឋសភា( ខែកញ្ញា ២០១៨ មកដល់បច្ចុប្បន្ន)
- លោក ជា សុផារ៉ា មានឋានន្តរសក្តិឧត្តមមន្ត្រីថ្នាក់លេខ១ ( ឆ្នាំ២០០៤) ក្នុងក្របខណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ និងបានទទួលគ្រឿងឥស្សរិយយសជាតូបការ( ឆ្នាំ២០១៣)។
លោក ជា សុផារ៉ា បានឲ្យតំបូន្មានទៅកាន់បងប្អូនដែលកាន់ការងារផ្នែកវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធថា៖ ត្រូវធ្វើការឱ្យមានប្រសិទ្ធិភាព កុំបណ្តោយឱ្យមានការសាងសង់សំណង់ផ្សេងៗគ្មានបទដ្ឋានបច្ចេកទេសច្បាស់លាស់ រឺគ្មានលិខិតអនុញ្ញាតសាងសង់ ដែលអាចបង្កជាវិបត្តិនានាដូចពេលកន្លងមក។
លោកថា ធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជាមានសំណង់ប្រកបទៅដោយសុវត្ថិភាព សោភ័ណភាព មានសំណង់ដែលអាចចូលរួមចំណែកទប់ស្កាត់បំរែបំរួលអាកាសធាតុ មិនធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ និងបុគ្គល ហើយផ្តល់ប្រយោជន៍រួមសម្រាប់ប្រជាពលរដ្ឋ៕