តើមហាសេដ្ឋីរកស៊ីពហុវិស័យ ហេង សិទ្ធី គ្រប់គ្រងអាណាចក្រជំនួញប្រាក់លាន ប៉ុន្មាននៅក្នុងដៃ?

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ហេង សិទ្ធី អគ្គនាយកក្រុមហ៊ុន Maritime Group គឺជាអ្នកជំនួញវ័យក្មេងមួយរូបនៅកម្ពុជា ដែលទទួលបាននូវភាពជោគជ័យខ្លាំង ប៉ុន្តែលោកហាក់មិនសូវបង្ហាញមុខនៅទីសាធារណៈនោះទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ដោយឡែកក្នុងពេលដែលកម្ពុជា ជួបគ្រោះមហន្តរាយផ្សេងៗ អ្នកឧកញ៉ាច្រើនតែចេញមុខ និងមានឈ្មោះក្នុងសកម្មភាពចូលរួមជួយសង្គម និងកាកបាទក្រហមកម្ពុជា ជាពិសេសក្នុងសកម្មភាពប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩។

គេហទំព័រ Oknha.news សូមបើកកកាយបង្ហាញពីមុខជំនួញធំៗក្នុងដៃរបស់អ្នកឧកញ៉ាវ័យក្មេងដែលទើបទទួលងារជា អ្នកឧកញ៉ា ពីព្រះមហាក្សត្រនៃកម្ពុជា កាលពីថ្ងៃទី២០ ខែមករា​ ឆ្នាំ២០២១នេះ។ ខណៈដែលកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ លោកទទួលបានងារជា “ឧកញ៉ា”។

១.ក្រុមហ៊ុន ម៉ារីថាម ឌីវេឡុបម៉ិន គ្រុប គឺជាក្រុមហ៊ុនមេជាមួួយបុត្រសម័្ពន្ធជាច្រើនផ្សេងទៀត

២. Sea Sense Resort & ANT ISLAND គឺជារម្មណីយដ្ឋានលំដាប់ផ្កាយ នៅលើកោះស្រមោច ខេត្តព្រះសីហនុ។ កោះស្រមោច គឺមានជីវចម្រុះច្រើនយ៉ាង ដូចជា ប្រភេទបក្សីកម្រចម្រុះពណ៌ ផ្កាថ្មនៅក្បែរកោះ ថ្មប៉ប្រះទឹក ត្រីសមុទ្រ និងពពួកមច្ឆាជាតិចម្រុះពណ៌ស្អាតៗ។

កោះនេះមានផ្ទៃដីចំនួន ២៥.៦៥ហិកតាហ៊ុមព័ន្ធដោយប្រភេទឈើកម្រ និងឈើមានតម្លៃតូចធំជាច្រើនប្រភេទដែលភ្ញៀវទេសចរអាចដើរផ្សងព្រេងកម្សាន្តរយៈពេលខ្លីបាន។

៣. ធនាគារ​ ឯកទេស​ ម៉ារីថាម (Maritime specialized Bank PLC.) ដែលបានចុះបញ្ជីនៅឆ្នាំ ២០១៨ ជាមួយធនាគារជាតិនៃកម្ពុជា ជាក្រុមហ៊ុនសាធារណៈលីមីតធីត។

៤. ក្រុមហ៊ុនផ្នែកសំណង់ San Yang Mining បានចាប់ផ្តើមប្រតិបត្តិការជាផ្លូវការនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩កន្លងទៅ។

៥. អគារពាណិជ្ជកម្មកម្ពស់ ២៤ជាន់ ឌីជីថល ម៉ារីថាម អសិត ដែលមានតម្លៃប្រមាណ ៣០លានដុល្លារអាមេរិកនេះ គឺស្ថិតនៅបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ)។

៦. Dragon alliance resort co., LTD ចាប់ផ្តើមវិនិយោគនៅថ្ងៃទី ១៤ ខែ៧ ឆ្នាំ២០១៦ ។

៧. Ream Resort development company Unlimited ដែលនឹងត្រូវបង្ហាញខ្លួននៅលើឆ្នេរសមុទ្ររាម នាក្រុងព្រះសីហនុ ដោយរំលេចនូវសម្រស់ឆ្នេរខ្សាច់ដ៏ធំបំផុតឈ្មោះថា Crystalville Ream Beach។ គម្រោងអភិវឌ្ឍន៍ថ្មីដ៏ធំមួយនេះ បោះទុនវិនិយោគប្រមាណ ១ ពាន់លានដុល្លារ។

៨. XINGLAN MARITIME ENERGY CO., LTD. វិនិយោគក្នុងវិស័យថាមពលអគ្គិសនីដើរដោយកំលាំងខ្យល់។ ក្រុមហ៊ុននេះគឺជាការចាប់ដៃគ្នាបង្កើតឡើងដោយក្រុមហ៊ុន Maritime Group និងក្រុមហ៊ុន Xinglan Group ដែលជាក្រុមហ៊ុនវិនិយោគដ៏ធំមួយលើវិស័យថាមពលកកើតជាថ្មី (Renewable Energy) នៅប្រទេសចិន។

៩. ក្រុមហ៊ុន BitAsia FinTech Solutions

១០.ក្រុមហ៊ុន Maritime Asset