យ៉ាងយូរត្រឹមដើមឆ្នាំ២០២២ ប្រជាពលរដ្ឋនឹងបានចាក់វ៉ាក់សាំងគ្រប់គ្នា​

សង្គម​ និង​សេដ្ឋកិច្ច

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍តាមរយៈសារជាសម្លេង នៅព្រឹកថ្ងៃទី២៩ ខែឧសភា នេះថា ​រាជរដ្ឋាភិបាលនឹងខិតខំ​ធ្វើឲ្យសម្រេច​នូវការចាក់វ៉ាក់សាំង​ជូនប្រជាពល​រដ្ឋ​ឲ្យអស់ ឬឲ្យចប់នៅ​ក្នុងឆ្នាំ​នេះ ឬយឺតបំផុតនៅដើមឆ្នាំ​ក្រោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

បើតាមនាយករដ្ឋមន្ត្រី ការចាក់វ៉ាក់សាំងនៅទីក្រុងភ្នំពេញ គឺជាអាទិភាពខ្ពស់បំផុត ហើយបន្តទៅ​ទីប្រជុំជននៅខេត្តកណ្ដាល។ បន្ទាប់មកទៀត នឹងចេញទៅគោលដៅសំខាន់ៗនានា នៅតាមទីប្រជុំជន ទីរួមខេត្ត និងតំបន់រោងចក្រដែលមានកម្មករកកកុញ។

តាមការប៉ាន់ស្មាន ប្រជាពល​រដ្ឋខ្មែរ ដែលត្រូវចាក់វ៉ាក់សាំងមានប្រមាណ១០ លាននាក់ ហើយប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ នៅទីប្រជុំជនខេត្តកណ្ដាល និងតំបន់​ដែលមានកម្មករច្រើន មានចន្លោះពី៥ ទៅ ៦ លាននាក់ ដែលជាចំណុចអាទិភាពក្នុងការចាក់វ៉ាសាំង តាមដំណាក់កាល និងតាមចំនួនវ៉ាក់សាំងដែលយើងមាន។ 

គម្រោង វ៉ាក់សាំងនឹងមកដល់ចំនួន៤ លាន៥ សែនដូសបន្ថែមទៀត នៅខែមិថុនា ខាងមុខ ហើយរាជរដ្ឋាភិបាលនឹងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យចប់សព្វគ្រប់នៅដំណាច់ឆ្នាំនេះ ឬដើមឆ្នាំក្រោយ៕