ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីរបស់សិង្ហបុរី Hong Lai Huat Group (HLH Group) បានសម្រេចលក់សណ្ឋាគារ D’Seaview នៅទីក្រុងព្រះសីហនុ សារជាថ្មីម្តងទៀត កាលពីថ្ងៃទី ២៧ ខែឧសភា។ នេះបើតាមការចុះផ្សាយរបស់សាព័ត៌មាន The Edge Singapore ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
នៅក្នុងកិច្ចព្រមព្រៀងទិញលក់ អ្នកទិញត្រូវបានបង់ប្រាក់ចំនួន ៤,២ លានដុល្លារអាមេរិក ជាថ្លៃកក់ ហើយនឹងបន្តបង់តាមដំណាក់កាលដែលមានចែងក្នុ្ងងកិច្ចសន្យា។ ក្រៅពីការបង់ប្រាក់ឱ្យគ្រប់តាមតម្លៃ អ្នកទិញក៏ត្រូវតែទទួលខុសត្រូវ លើការបង់ពន្ធប្រថាប់ត្រាក្នុងការផ្ទេរកម្មសិទ្ធអចលនទ្រព្យ ក៏ដូចជាពន្ធផ្សេងៗ ផងដែរ។
construction-property បានឲ្យដឹងថា ក្រុមហ៊ុន Hong Lai Huat Group បានប្រកាសលក់សណ្ឋាគារ D’Seaview ជាលើកដំបូងក្នុងតម្លៃ ១៥,៧ លានដុល្លារអាមេរិក កាលពីខែមីនាឆ្នាំ ២០១៨ ។ ក្រោយមក ក្នុងខែធ្នូឆ្នាំដដែល ក្រុមហ៊ុនសម្រេចបញ្ឈប់កិច្ចព្រមព្រៀងទិញលក់ ដោយបញ្ជាក់ថាភាគីអ្នកទិញមិនបានគោរពទៅតាមកិច្ចសន្យា។
មានទីតាំងប្រមាណមួយគីឡូម៉ែត្រពីឆ្នេរសុខា និងមានសរុបចំនួន ៩៨ បន្ទប់ សណ្ឋាគានេះគឺជាផ្នែកមួយនៃគម្រោង D’Seaview ដែលជាគម្រោងប្រភេទ Freehold ជាលើកដំបូងរបស់ក្រុមហ៊ុន HLH Group នៅកម្ពុជា។ គម្រោងមានជាប្រភេទលំនៅដ្ឋានចំនួន ៧៣៧ យូនិត និងប្រភេទអគារពាណិជ្ជកម្មចំនួន ៦៧ យូនិតដែលមានផ្ទៃក្រឡា Freehold សរុប ២២.០៦៤ ម៉ែត្រការ៉េ៕