ក្រសួងកំពុងត្រៀម​គោល​នយោបាយត្រួសត្រាយផ្លូវនាំទុរេនខ្មែរទៅលក់ទីផ្សារក្រៅស្រុក

សង្គម​ និង​សេដ្ឋកិច្ច

ថ្លែងក្នុងឱកាសចុះពិនិត្យមើលការដាំដំណាំទុរេនរបស់កសិករ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់​និងនេសាទ បានបន្តថា ការត្រៀមរៀបចំគោលនយោបាយដំណាំទុរេននេះដោយបានពិនិត្យឃើញថាដំណាំទុរេននេះកំពុងតែមានសក្តានុពលទីផ្សារនិងមានការពេញនិយមរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោក រដ្ឋមន្ត្រី បាន​បន្តទៀតថា​ “ការដាំដំណាំទុរេននៅកម្ពុជា នាពេលបច្ចុប្បន្ន កំពុងតែពេញនិយម ដោយសារមានអតិថិជននៅក្នុងស្រុកជាច្រើនបានគាំទ្រទៅលើគុណភាព និងសុវត្ថិភាពរបស់​ផលិត​ផលទុរេនកម្ពុជា។  ម៉្យាងទៀត តម្លៃទុរេនក្នុងស្រុកគឺខ្ពស់ជាងទុរេននាំចូល ហើយមិនមាន​បញ្ហា​ទីផ្សារ​ដោយសារមានតម្រូវការខ្ពស់”។

លោក រដ្ឋមន្ត្រី បាន បន្ថែម ទៀតថា ប៉ុន្តែ កសិករមួយចំនួនដូចជា ជាកសិករខ្នាតតូច ឬអ្នកដាំទុរេន​ជាលក្ខណៈគ្រួសារ ឬជាកំសាន្តតែប៉ុណ្ណោះ ដែលការដាំដុះរបស់ពួក​គាត់គឺធ្វើទៅតាម​ការយល់​ឃើញ ឬដាំតាមយថាកម្ម ដោយមិនបានយកចិត្តទុកដាក់អនុវត្តតាមបច្ចេកទេសឱ្យបានត្រឹមត្រូវទេ។

លោក រដ្ឋមន្ត្រីបាន បញ្ជាក់ថា គោលនយោបាយ ដែលត្រៀមដាក់ចេញនាពេលខាងមុខនេះ រួមមាន រៀបចំផែនការ និងទិសដៅពង្រីកការដាំដំណាំទុរេន និងដំណាំឈើហូបផ្លែ ដែលមានសក្តា​នុពល​សម្រាប់ទីផ្សារក្នុង និងក្រៅប្រទេស។  បង្កើតស្ថានីយបង្កាត់ និងផលិតពូជទុរេននិងដំណាំហូបផ្លែ​ដែលពេញនិយមសម្រាប់ផ្គត់ផ្គង់ដល់កសិករដើម្បីងាយស្រួលដាក់លក់នៅលើផ្សារក្នុង និង​ក្រៅប្រទេស។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីដាំដុះដំណាំទុរេនចំនួន ៥ ២៨៩ហិកតា ក្នុងនោះផ្ទៃដីប្រមូលផល មានចំនួន ៣ ៤០៣ហិកតា ដែលទទួលបានបរិមាណ​ផលប្រមាណ ៣៦ ៦៥៦តោនក្នុង១ឆ្នាំ៕