អ្នកឧកញ៉ាគិត ម៉េង សេដ្ឋីលំដាប់កំពូលប្រចាំប្រទេសកម្ពុជា និងអគ្គនាយកក្រុមហ៊ុន Royal Group បានបង្ហាញពីទម្លាប់ប្រចាំថ្ងៃមួយ ដែលឧកញ៉ាតែងតែអនុវត្តជាប្រចាំ ទោះបីការងាររវល់យ៉ាងណាក៏ដោយ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
អ្នកឧកញ៉ាបានប្រាប់ថា ទោះបីជាការងាររវល់ដកឃ្លាមិនរួច អ្នកឧកញ៉ាមិនបោះបង់ការអានសៀវភៅនោះទេ ជាសកម្មភាពមួយដែលអ្នកឧកញ៉ាចូលចិត្តបំផុត។
អ្នកឧកញ៉ាជឿជាក់ថា សៀវភៅគឺជាកញ្ចក់ឆ្លុះដល់ពិភពលោក ហើយអ្នកឧកញ៉ានៅតែរៀនសូត្រតាមរយៈការអានសៀវភៅ។
សេដ្ឋីប្រាក់ពាន់លាននេះ ចែករំលែកបទពិសោធ៍វិជ្ជមានដែលមាននៅក្នុងសៀវភៅ។ តាមរយៈសៀវភៅ អ្នកឧកញ៉ាបានស្វែងយល់ពីឧបសគ្គគឺជាឱកាស ដែលយើងត្រូវដឹងពីសក្តានុពលពេញលេញរបស់យើង ដើម្បីធ្វើការសម្របខ្លួនក្នុងការរីកចម្រើនទៅមុខ៕