អ្នកជំនួញស្រីប្រុស ១៦រូប ត្រូវបានព្រះករុណាព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ប្រោសប្រទានគោរមងារជា”ឧកញ៉ា” ក្នុងខែមករា ឆ្នាំ២០១៦។ នេះបើតាមសៀវភៅព្រះរាជកិច្ចដែលបានចេញផ្សាយសម្រាប់ឆ្នាំ២០១៦។
អ្នកជំនួញទាំងនោះរួមមាន៖ លោក សេង សុជាតិ, លោក កៅ ក្វេងហុង, លោក ឡាយ កុកលាង, លោក សេង ញ៉ក់, លោក លី ឆូកឆៃ, លោក សិទ្ធិ បញ្ញាឫទ្ធិ, លោក ហុក ជ្រា, លោក ប៉ែន នួន, លោក កោះ ភារៈ, លោក ស ពិសិដ្ឋ, លោក ស៊ុយ គីមលី, លោក នី សម្បត្តិ, លោក គុត ចាន់វាសនា, លោកស្រី លី គាង, លោក ចាន់ សេងហេង និងលោកស្រី កែវ ស៊ួយឆេង។
ការទទួលគោរមងារជា ឧកញ៉ា ដល់ពាណិជ្ជករទាំង ១៦រូប ធ្វើឡើងតាមសំណើរបស់នាយករដ្ឋមន្ត្រី។ ជាមួយគ្នានោះ អ្នកជំនួញដែលទទួលងារឧកញ៉ា លុះត្រាតែបានចូលរួមបរិច្ចាគធនធានជាថវិកា និងសម្ភារៈដែលមានតម្លៃចាប់ពី៥០ម៉ឺនដុល្លារឡើងទៅ។
យ៉ាងណា បើទោះពីកម្ពុជាមានឧកញ៉ាច្រើនក៏ដោយ ឧកញ៉ាមួយចំនួនប៉ុណ្ណោះដែលត្រូវគេស្គាល់ច្រើនក្នុងការរកស៊ី ក្នុងនោះរួមមានអ្នកឧកញ៉ា គិត ម៉េង អ្នកឧកញ៉ា ទ្រី ភាព អ្នកឧកញ៉ា សុខ គង់ អ្នកឧកញ៉ា លី យ៉ុងផាត់ អ្នកឧកញ៉ា ម៉ុង ឫទ្ធី អ្នកឧកញ៉ា ពុង ឃាវសែ អ្នកឧកញ៉ា កុក អាន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អ្នកឧកញ៉ា ភាព ហៀក អ្នកឧកញ៉ា លាង ឃុន អ្នកឧកញ៉ា លាង ម៉េង អ្នកឧកញ៉ា សឿ ឬទ្ធី អ្នកឧកញ៉ា ហេង សិទ្ធី អ្នកឧកញ៉ា លី ហួរ ឧកញ៉ា ថៃ ជាហួត ជាដើម៕