ដោយមើលឃើញស្ថានភាពកូវីដ-១៩ មិនទាន់មានសញ្ញាវិជ្ជមាននៅឡើងសម្រាប់ប្រទេសកម្ពុជា ម្ចាស់បុរី GM លោកឧកញ៉ា ម៉េន កានី កាលពីថ្ងៃ ២៧ ខែឧសភា ឆ្នាំ២០២១ បាននាំយកអំណោយជាអង្ករ មី និងទឹកបរិសុទ្ធ ទៅប្រគល់ជូនសាលាស្រុកស្រែអំបិល ខេត្តកោះកុង។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
លោកឧកញ៉ា ម៉េន កានី នាយកក្រុមហ៊ុន ជី-អិម ត្រេឌីង ឯ.ក បានមានប្រសាសន៍ថា សូមចូលរួមចំណែក អង្ករ២តោន មី២០កេសធំ ត្រីខ២០កេសធំ ម៉ាស៥០០០ម៉ាស និងទឹកបរិសុទ្ធវីតាល់៤០កេស នៅសាលាស្រុកស្រែអំបិល ខេត្តកោះកុង ដើម្បីគាំទ្រសកម្មភាពផ្សេងៗក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
សូមជម្រាបជូនថា ដោយគិតត្រឹមព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបជាបណ្នោះ
អាសន្នចំនួន ៣០,០៩៤ នាក់ ខណៈអ្នកជាសះស្បើយបានកើនឡើងដល់ ២២,៦៣៦ នាក់ និងមានអ្នកស្លាប់ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈចំនួន ២១៤នាក់៕