អតីតភរិយាលោក ឌួង ឆាយ អ្នកនាង ដេត ម៉ាលីណា មកកាន់សាលា​ដំបូងរាជធានីភ្នំពេញ

កម្សាន្ត

ថ្ងៃនេះ មហាជនមានការចាប់អារម្មណ៍ ក្រោយបានឃើញអតីតភរិយា លោក ឌួង ឆាយ អ្នកនាង ដេត ម៉ាលីណា ធ្វើដំណើរចេញពីសាលា​ដំបូងរាជធានីភ្នំពេញ ដោយមានការសង្ស័យជាប់​ពាក់ព័ន្ធនឹងករណីប្ដឹងអតីតឧកញ៉ា ឌួង ឆាយ ពីបទប្រើប្រាស់អំពើហិង្សា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

កន្លងមកធ្លាប់មានការចុះផ្សាយថារឿងរ៉ាវរបស់អ្នកទាំងពីរ បានបញ្ចប់សព្វគ្រប់អស់ ហើយក្រោយពីលោក ឌួង ឆាយ ព្រមអហោសកម្មគ្រប់យ៉ាង ហើយចុះចេញដោយខ្លួនទទេជាមួយនឹងបំណុល​ធនាគារជាង៣លានដុល្លារអាមេរិកថែមទៀតផង។

ជុំវិញរឿងរ៉ាវខាងលើ គេមិនទាន់ដឹងថាអ្នកនាង ដេត ម៉ាលីណា អាចលើកលែងទោស ឫក៏អហោសកម្មឲ្យអតីតស្វាមី​គឺ​លោក ឌួង ឆាយ ដូចការទទូចសុំក្នុងការឡាយបានដែរឬយ៉ាងណាទេ?។ ដោយឡែកនៅលើផេករបស់អ្នកនាង ដេត ម៉ាលីណា នៅថ្ងៃនេះក៏បានបង្ហោះសាររៀបរាប់យ៉ាងវែងអន្លាយនិងទទូចចង់បានយុត្តិធម៌ផងដែរ៕