អ្នកជំនួញម្នាក់នៅពីក្រោយការទិញយកភាគហ៊ុនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស្ថាបនា

អាជីវកម្ម

១១ឆ្នាំមុន គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ស្ថាបនា​ បាន​ចុះ​ហត្ថលេខា​លក់​ភាគ​ហ៊ុន​របស់​ខ្លួន ៩៥,១​ភាគរយ​ឲ្យ​ធនាគារ​ ម៉ារ៉ូហាន់ របស់ជប៉ុន​ ​កាល​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា​ ឆ្នាំ២០១២ ដែល​ធ្វើ​ឲ្យ​ ម៉ារ៉ូហាន់ ​ក្លាយ​ជា​ម្ចាស់​ភាគ​ហ៊ុន​ធំ​នៅ​គ្រឹះស្ថាន​ស្ថាបនា​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តើ​អ្នកជំនួញរូបណាដែលបានទិញយកភាគហ៊ុន ស្ថាបនា ​ និង​មាន​ប្រវត្តិការងារអ្វី​ខ្លះ ?

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោក​បណ្ឌិត HAN Chang-Woo ​ទទួល​សញ្ញាបត្រ​ថ្នាក់​បរិញ្ញា​បត្រ​ផ្នែក​​សេដ្ឋកិច្ច​​នយោ​បាយ​ពី​សាកល​វិទ្យា​ល័យ HOSEI University ក្នុង​ឆ្នាំ​១៩៥៣។ លោកជា​ស្ថាប​និក​និង​ជា​ប្រធាន​ក្រុម​ហ៊ុន MARUHAN Corporation ក្នុង​​ប្រទេស​ជប៉ុន​​ដែល​កំពុង​​ធ្វើ​ការ​ផ្គត់​ផ្គង់​​​ និង​រៀប​ចំ​សម្ភារៈ​​កំសាន្ត​​ជាច្រើន​​ប្រភេទ​។ ​លោក​បាន​បង្កើត​ក្រុម​ហ៊ុន MARUHAN ​Corporation ក្នុង​ឆ្នាំ​១៩៥៧​ និង​បាន​ធ្វើ​អោយ​អាជីវកម្ម​មួយ​នេះ​មាន​ការ​វិវឌ្ឍ​​យ៉ាង​លឿន ​​ដែល​បាន​ទទួល​ចំណូល​សាច់​ប្រាក់​ក្នុង​ការ​លក់​សរុប​ជាង ២៥​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

ក្រុម​ហ៊ុន MARUHAN Corporation ត្រូវ​បាន​ស្គាល់​ថា​ ជា​ក្រុម​ហ៊ុន​ឈាន​មុខ​គេ​​ក្នុង​វិស័យ​ឧស្សាហ​កម្ម​​ក្នុង​ប្រទេស​ជប៉ុន។ អាជីវ​កម្ម​នៃ​ក្រុម​ហ៊ុន​របស់​លោក​មាន​ការ​រីក​ចំរើន​លូត​លាស់​ និង​ទទួល​បាន​​ជោគ​ជ័យ​ជា​បន្ត​បន្ទាប់ ​​​គឺ​បាន​មក​​ពី​ការ​ខិត​ខំ​​អស់​ពី​​កម្លាំង​កាយ​ចិត្ត​របស់​លោក​ក្នុង​ការ​បំពេញ​តាម​តម្រូវ​​ការ​របស់​អតិ​ថិ​ជន និង​ស្មារ​តី​ប្រកួត​ប្រជែង​​ខ្ពស់។​

បច្ចុប្បន្ន លោក​​កំពុង​ចូលរួម​​ក្នុង​សមាគមន៍​មួយ​ចំនួន​ និង​កំពុង​បម្រើ​ការ​​ជា​ប្រធាន​រដ្ឋ​បាល​របស់​​​ក្រុមហ៊ុន ​Han Chang-Woo Tetsu Cultural Foundation និង​ជា​ប្រធាន​សមាគមន៍​ Kyoto UNESCO Association ជា​មន្ត្រី​រដ្ឋ​បាល​​របស់​សមាគមន៍ Kyoto Chapter United ​Nations Association of Japan និង​ជា​ប្រធាន Tokyo Philharmonic។

លោកបណ្ឌិត  Han Chang-Woo បានបង្កើត ម៉ារ៉ូហាន់ ធនាគារ​ជប៉ុន ភីអិលស៊ី ក្នុងខែឧសភា ឆ្នាំ២០០៨  ដែលជាធនាគារ​ពាណិជ្ជ​ទីមួយ​ដែល​គ្រប់គ្រង​ដោយជនជាតិជប៉ុន ក្នុងគោលបំណង​ចូលរូមអភិវឌ្ឍន៍ និងលើក​ស្ទួយ​ប្រទេស​កម្ពុជា​តាមរយៈការផ្ដល់នូវសេវាធនាគារ​សម្បូបែប និងការវិ​និយោគ​ពីប្រទេសជប៉ុន។

ខែធ្នូ ឆ្នាំ២០១២ ម៉ារ៉ូហាន់ ធនាគារជប៉ុន ភីអិលស៊ី មានលទ្ធភាពទិញយកភាគហ៊ុនរបស់ ស្ថាបនា លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ឈានមុខ​គេក្នុង​ប្រទេសកម្ពុជា។ ស្ថាបនា លីមីតធីត ត្រូវបានបង្កើតឡើង​ដំបូង​ក្នុង​នាម​ជា អង្គការក្រៅរដ្ឋាភិបាល (NGO) ក្នុងឆ្នាំ១៩៩៥ ហើយក្នុងពេលដែល ម៉ារ៉ូហាន់ ធនាគារជប៉ុន ទិញយក​ភាគហ៊ុន​របស់ស្ថាបនា ដែលជាគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​​​ទទួល​ប្រាក់បញ្ញើ ដែលអាច​​​ផ្ដល់សេវាកម្ចីដល់ប្រជាជន​ដែលមានចំណូលទាបនៅ​ទូទាំងប្រទេស​ជាមួយ​នឹង​ការចូលរួមអភិវឌ្ឃន៏ និងលើកស្ទួយ​សេដ្ឋ​កិច្ច​ប្រទេស​កម្ពុជា​តាមរយៈ​សាខាចំនួន ១៤០ និងការិយាល័យ​ផ្ដល់សេវា​របស់​ខ្លួន​ជាច្រើន​ផ្សេងទៀត​នៅ​ទូទាំង​ប្រទេស។

លោកបណ្ឌិត  Han Chang-Woo ប្រធានក្រុមប្រឹក្សាភិបាល​បាន យល់ឃើញ​ពីភាព​ស្រដៀងគ្នា​នៃសក្តានុពល និងគោលដៅរួមរបស់ម៉ារ៉ូហាន់ ធនាគារជប៉ុន និងស្ថាបនា លីមីតធីត ដែលអាចបំពេញអោយគ្នាទៅវិញទៅមកបាន ក៏លោក​បាន​សម្រេចចិត្ត​ធ្វើការរួមបញ្ចូលគ្នា​រវាងស្ថាប័នទាំងពីរ​ដើម្បីកំលាយខ្លួនជា ធនាគារ​ពាណិជ្ជថ្មីមួយ។

ធនាគារ ស្ថាបនា ភីអិលស៊ី ត្រូវបានបង្កើតឡើងដោយជោគជ័យក្នុងខែ មេសា ឆ្នាំ២០១៦ ជាមួយនឹង​ដើមទុនចុះបញ្ជី ១២០ លានដុល្លារសហរ​ដ្ឋ​​អាមេរិក មានសាខាចំនួន ១៦០ មានម៉ាស៊ីន អេធីអឹម ៧៣ និងបុគ្គលិកចំនួន ៣៤៥៨ នាក់។

លោកបណ្ឌិត  Han Chang-Woo ប្រធានក្រុមប្រឹក្សាភិបាល មានសុទិដ្ឋិនិយមជាមួយនឹងទិសដៅច្បាស់លាស់ថា “យើងនឹង​បន្ដ​លើកតម្កើនកម្រិតនៃការពេញចិត្ត​របស់​អតិថិជន និងពង្រីកអាជីវកម្ម​របស់ពួក​យើង​ជាមួយ​នឹងគំនិត​ឆ្នៃប្រឌិត និងស្មារតីជាអ្នកដឹកនាំ។ យើង​មាន​​គោល​បំណងក្លាយជា​ធានាគារពាណិជ្ជ​ឈានមុនគេ​ក្នុង​ប្រទេស​កម្ពុជា”៕