ការនាំចេញប្រេងឆៅរបស់ក្រុមហ៊ុន KrisEnergy ទៅកាន់ទីផ្សារអន្តរជាតិ ដែលគ្រោងធ្វើឡើងនៅក្នុងខែឧសភា ឆ្នាំ២០២១ ត្រូវបានពន្យារពេល ដោយសារក្រុមហ៊ុនមិនទាន់បញ្ចប់កាតព្វរបស់ខ្លួននៅឡើយ។ នេះ លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែ និងថាមពល។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
មន្រ្តីជាន់ខ្ពស់នេះបានបញ្ជាក់ថា «ក្រុមហ៊ុន KrisEnergy មិនទាន់បានបញ្ចប់ការងារ ដែលជាកាតព្វរបស់គាត់មួយចំនួន។ ដូចនេះ គាត់មិនទាន់អាចនាំចេញប្រេងបាននៅឡើយទេ។ នាពេលបច្ចុប្បន្នក្រុមហ៊ុន KrisEnergy កំពុងធ្វើការងារនាំចេញប្រេងជាមួយរាជរដ្ឋាភិបាលកម្ពុជា»។
បើតាមផែនការរបស់ក្រុមហ៊ុន KrisEnergy គ្រោងនឹងនាំចេញប្រេងកាតរបស់កម្ពុជា នៅខែឧសភា ឆ្នាំ២០២១ គឺក្នុងបរិមាណពី២៧ម៉ឺន ទៅ៣០ម៉ឺនប៉ារែល ដែលស្ថិតក្នុងនាវាផ្ទុកប្រេង ដែល១បារ៉ែល ស្មើនឹង១៥៨.៩៩លីត្រ៕