“សំណុំឯកសារ Z22” ក្លាយជារឿងមានអ្នកចាប់អារម្មណ៍ច្រើនជាងគេក្នុងចំណោមសំណុំក្ដីរបស់ សុភាប្រុស

កម្សាន្ត

កម្រងស៊ើបអង្កេតរឿង “សំណុំឯកសារ Z22” បានក្លាយជាប្រលោមលោកមានអ្នកចុចអានច្រើនជាងគេក្នុងចំណោមសំណុំក្ដីរបស់ សុភាប្រុស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

“សំណុំឯកសារ Z22” ជាស៊េរីសំណុំរឿងក្ដីដ៏ស្មុគស្មាញទី៣ បន្ទាប់ពីរឿង “ស្ទូឌីយោលេខ 7” និងរឿង “ម៉ោង១រំលងអាធ្រាត្រនៅសង្កាត់លេខ១២”។ រឿងនេះបានដាក់ឱ្យអានដោយឥតគិតថ្លៃនៅលើវេបសាយអ្នកនិពន្ធ ម៉ីសន សុធារី ឬ Meysansotheary.com ប្រមាណពីរខែមកហើយ ដែលបច្ចុប្បន្ន “សំណុំឯកសារ Z22”  បានជាប់ក្នុងតារាងមានអ្នកចូលចិត្តអានច្រើនជាងគេក្នុងចំណោមរឿងស៊ើបអង្កេតដទៃទៀតរបស់ សុភាប្រុស។ វាជារឿងក្ដីព្រហ្មទណ្ឌមួយដែលហ្វេនៗជាច្រើនស្ងើចសរសើរនូវសាច់រឿង ទឹកដៃតាក់តែងបំបែកក្ដីដ៏ស្វិតស្វាញថា ពិតជាជក់ចិត្តនិងផ្ដល់គុណតម្លៃក្រោយពេលអានចប់ រហូតមានអ្នកខ្លះអានពីរបីដងក៏មាន។

យ៉ាងណាមិញ លើគេហទំព័រ Meysansotheary.com មិនមែនមានតែប្រលោមលោកស៊ើបអង្កេតទាំង ៤ ខ្សែនេះទេ នៅមានប្រលោមលោកមនោសញ្ចេតនា ប្រលោមលោកអបិយជំនឿ សៀវភៅ និងអត្ថបទល្អជាច្រើនទៀតដែលប្រិយមិត្តអាចចូលអានហ្វ្រីៗផងដែរ៕