សេដ្ឋីលំដាប់កំពូលពីររូប ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារជា ឧកញ៉ា ថ្ងៃខែឆ្នាំតែមួយ ខណៈដែលពួកគាត់គ្រប់គ្រងអាណាចក្រជំនួញក្នុងវិស័យផ្សេងគ្មា។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
លោកជំទាវឧកញ៉ា ជឹង សុភាព ហៅយាយភូ គឺភរិយាលោកឧកញ៉ា ឡាវ ម៉េងឃីន សមាជិកព្រឹទ្ធសភាខាងកូតាគណបក្សប្រជាជនកម្ពុជា ត្រូវបានចាត់ថា ជាសហគ្រិនមានដ៏មានឥទ្ធិពលនៅកម្ពុជា ជាសហម្ចាស់កម្មសិទ្ធិក្រុមហ៊ុន Pheapimex នាយកគ្រប់គ្រងក្រុមហ៊ុន Shukaku Inc (សូកាគូអ៊ីន) គឺបានទទួលសិទ្ធិឲ្យវិនិយោគទីតាំងបឹងកក ឲ្យក្លាយជាទីក្រុងរណប រយៈពេល៩៩ឆ្នាំ និងមានក្រុមហ៊ុនគ្រាក់ៗជាច្រើនទៀត។
លោកជំទាវទទួលបានងារជាឧកញ៉ា តាមព្រះរាជក្រឹត្យលេខ ១១០៦/៤៤៣ នៅថ្ងៃ៨ ខែវិច្ឆិកា ឆ្នាំ២០០៦។
អ្នកឧកញ៉ា ជឹម ឃាន ប្រធានក្រុមហ៊ុន បុរី សែនសុខ និងអនុប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា។ លោកជាអ្នករកស៊ីជើងចាស់វស្សាមួយរូបដែលទទួលបាននូវភាពជោគជ័យខ្លាំងលើវិថីជំនួញ។
ព្រោះតែមានឈាមជ័រចិន អ្នកឧកញ៉ាមានលទ្ធភាពទាក់ទាញការបណ្តាក់ទុនពីក្រុមហ៊ុនចិនជាច្រើននៅប្រទេសកម្ពុជា។ លោកទទួលបានងារជាឧកញ៉ា តាមព្រះរាជក្រឹត្យលេខ ១១០៦/៤៤៣ នៅថ្ងៃ៨ ខែវិច្ឆិកា ឆ្នាំ២០០៦។
គិតមកទល់បច្ចុប្បន្ននេះ ឧកញ៉ា ស្រុកខ្មែរមានមិនតិចជាង ១០០០នាក់ទេ ថ្វីត្បិតតែ មានការដកងារនេះពីអ្នកខ្លះ ដែលប្រព្រឹត្តមិនគប្បីយ៉ាងណាក្តី ចំពោះគ្រួសារ មុខជំនួញ និងសង្គមជាតិ៕