ពាណិជ្ជករ និងសប្បុរសជន ០៧រូប ដែលទទួលបានគោរមងារជា “ឧកញ៉ា” ពីព្រះមហាក្សត្រ ព្រះករុណាព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី កាលពីខែមករា ឆ្នាំ២០១១កន្លងទៅ។
លោក លឹម ប៊ុនណា ឡើងងារឧកញ៉ា តាមព្រះរាជក្រឹត្យ នស/រកត/០១១១/០៤៨ និងលោក ឈុន សែ តាមព្រះរាជក្រឹត្យ នស/រកត/០១១១/០៥២ ចុះថ្ងៃទី១៤។ លោក សុខ ផេង ទទួលបានងារឧកញ៉ា តាមព្រះរាជក្រឹត្យ នស/រកត/០១១១/០៣៣ ចុះថ្ងៃទី១១។ លោក ងៃ ហេនរីខៃស៊ឹង និងលោក លី ចេកម៉េង ឡើងងារឧកញ៉ា តាមព្រះរាជក្រឹត្យ នស/រកត/០១១១/០២១ ចុះថ្ងៃទី៨។ លោក ហៃ លីអ៊ាង ឡើងងារ ឧកញ៉ា តាមព្រះរាជក្រឹត្យ នស/រកត/០១១១/០១៥ ចុះថ្ងៃទី៦។ លោកស្រី ម៉ី សីឡា ទទួលបានងារឧកញ៉ា តាមព្រះរាជក្រឹត្យ នស/រកត/០៣០១១១/០០៥ ចុះថ្ងៃទី៣។
សូមជម្រាបជូនថា អ្នករកស៊ី និងសប្បុរសជនដែលបានធ្វើអំណោយចូលរដ្ឋលើសពី ៥០ ម៉ឺនដុល្លារទើបទទួលបានងារជាឧកញ៉ា ខណៈបច្ចុប្បន្នអ្នកដែលទទួលបានគោរមងារជាឧកញ៉ាត្រូវបានគេប៉ាន់ប្រមាណថាអាចមានរហូតដល់ជាង ១០០០ នាក់៕
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ