កាលពីវេលាម៉ោងប្រមាណជាង៦ល្ងាច ថ្ងៃទី០៦ ខែមិថុនាម្សិលមិញ មានការភ្ញាក់ផ្អើលដល់មហាជន ករណីលោក អ៊ីណូ បានខ្ចីលុយគេចំនួន១ម៉ឺនដុល្លារដែលមិនឱ្យថ្លៃដើម និងថ្លៃការ ហើយម្ចាស់បំណុលមកទាដល់ខាងមុខឃ្លាំងលក់រថយន្តម្តុំផ្លូវទៅផ្សាអ៊ីអន២។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
បើយោងតាមការរៀបរាប់ពីម្ចាស់បំណុលបាននិយាយថា លោក អ៊ីណូ បានខ្ចីលុយចំនួយ១ម៉ឺនដុល្លារខណ:ការប្រាក់ក្នុង១ខែគឺ១៥០ដុល្លារ តែតាំងពីខ្ចីមក លោក អ៊ីណូ បានត្រឹមតែឱ្យបូកលុយការ មិនដែលឱ្យលុយទេ ពោលគឺបានឱ្យការបានតែម្ដងគត់ ហើយទាល់តែខ្លួនជាម្ចាស់បំណុលសួរទើបឱ្យបូកលុយការប្រាក់នោះ។
ប្រភពបានបន្តថា រហូតដល់ថ្ងៃចុងក្រោយលោក អ៊ីណូ បានចេញសែកចំនួនទឹកប្រាក់១ម៉ឺនដុល្លារឱ្យភាគីម្ចាស់បំណុលប៉ុន្តែនៅពេលដែលយកទៅបើកនៅធនាគា គឺមិនអាចដកលុយបាន ទើបធ្វើឱ្យម្ចាស់បំណុលខឹងក៏បានសម្រេចមកទារដល់កន្លែងលក់ឃ្លាំងរថយន្ត។
ជុំវិញករណីនេះតារាចម្រៀងលោក អ៊ីណូ បានបញ្ជាក់ថា លោកពិតជាបានខ្ចីលុយចំនួន១ម៉ឺនដុល្លារមែន។ ប៉ុន្តែរឿងដែលថាលោកមិនសង ឬចង់គេចវេសបោកប្រាស់មិនសងនោះ គ្មានទេ ព្រោះកន្លងមកលោកក៏ធ្លាប់បានឆាតទៅប្រាប់រឿងសុំពន្យារពេលសងជាដើម។
លោក អ៊ីណូ បញ្ជាក់ថា ដូចមហាជនបានដឹងស្រាប់ហើយ អំឡុងពេលនេះស្ថិតក្នុងដំណាក់កាលនៃជំងឺកូវីដ ទើបមានការពិបាកបង្វិលប្រាក់ ម្យ៉ាងដោយសារតែ លោកក៏ជាប់បង្វិលរឿងដីនៅបាត់ដំបងផងដែរ។
ជាមួយគ្នានេះលោក អ៊ីណូ បានបញ្ជាក់បន្ថែមថា នៅម៉ោង១០ព្រឹក ថ្ងៃទី០៧ ខែមិថុនាឆ្នាំ២០២១នេះ លោកនឹងធ្វើការប្រគល់ប្រាក់ទាំងថ្លៃការ និងថ្លៃដើមដល់ភាគីម្ចាស់លុយខាងលើវិញ៕