ដោយឃើញស្ថានភាពនៃជំងឺកូវីដ១៩មិនទាន់មានសញ្ញាវិជ្ជមាននៅឡើយ នាថ្ងៃទី៧ ខែមិថុនានេះ លោកឧកញ៉ា សឿ សុវណ្ណ បាននាំអំណោយជា អង្ករ, មី, ត្រីខ, អាកុល, និងម៉ាស ទៅប្រគល់ជូនប្រជាពលរដ្ឋចំនួន ៣៧គ្រួសារ ដែលកំពុងធ្វើចត្វាឡីស័ក ស្ថិតនៅភូមិយសជោរ ឃុំជេីងរ៉ាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
លោកឧកញ៉ា សឿ សុវណ្ណ ក៏បានអំពាវនាវដល់បងប្អូនចូលរួមជួយសង្គមជាតិយេីងទាំងអស់គ្នា និងអនុវត្តវិធានការ ៣ការពារ ៣កុំ ទាំងអស់គ្នា ហើយជាពិសេសនោះគឺទៅចូលរួមចាក់វ៉ាក់សាំងបង្ការកូវីដ១៩ឲ្យបានគ្រប់គ្នា។
លោកឧកញ៉ា គឺជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឃុន សឿ រៀលធី និងជាអ្នកជំនួញដ៏មានបេះបូងសប្បុរសធម៌ ដែលតែងតែវិភាគទានថវិកា ព្រមទាំងសម្ភារៈ ជូនប្រជាពលរដ្ឋកំពុងជួបបញ្ហាលំបាកជាច្រើននាពេលកន្លងមក៕