ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា មានមហិច្ឆតា ប៉ុន្តែបរាជ័យ រហូតតស៊ូបានជោគជ័យគ្រប់គ្រងជំនួញជាច្រើនក្នុងដៃ

ជុំវិញ​ឧកញ៉ា

ឃើញក្រុមហ៊ុនគេជោគជ័យរីកចម្រើន បានទាក់ទាញចិត្ត លោក ភិរម្យ វិចិត្រដារ៉ា ឪ្យបោះបង់ប្រាក់ខែរាប់រយ រត់មកបើកក្រុមហ៊ុនជាមួយដើមទុន ១ម៉ឺនដុល្លារដែលខ្លួនបានសន្សំនៅជាបុគ្គលិកក្រុមហ៊ុនអចលនទ្រព្យកាលពី ២០ឆ្នាំមុន លុះដំណើរការបានមួយឆ្នាំក៏បិទទៅវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បានមើលឃើញស្ថានភាពនៅពេលនោះព្រោះក្រុមហ៊ុនដែលខ្លួនធ្វើការជោគជ័យ ហើយខ្លួនចាកចេញមកទាំងសង្ឃឹមថា ខ្លួននឹងជោគជ័យដែរ ទាំងដែលគ្មានការស្រលាញ់ ហើយមិនមែនជាមុខរបរដែលកើតចេញពីចិត្ត ដើម្បីដោះស្រាយបញ្ហាមនុស្សទាល់តែសោះ គឺលុយនៅមុខពេក នេះហើយដែលខុសតាំងពីជំហានដំបូង គ្រាន់តែមិនដឹងខ្លួន។

លោកឧកញ៉ាដែល​ធ្លាប់​មាន​ប្រវត្តិ ជា​អ្នក​រត់​ម៉ូតូ​ឌុប ហើយ​បច្ចុប្បន្ន​ជា​អ្នក​ជំនួញ និងជា​សាស្ត្រាចារ្យ​បង្ហាត់​បង្រៀន​វគ្គ​បុគ្គល​ជោគជ័យ។

លោកទទួល​សញ្ញាប័ត្រ​បណ្ឌិត​កិត្តិយស​ពី​សាកលវិទ្យាល័យ​​​ល្បី​ឈ្មោះ​​មួយ នៅ​អាមេរិក «Universal Ministries of The King’s College» (UM.KC.) បន្ទាប់​ពី​លោក​ឧកញ៉ា​​បាន​ចំណាយ​លើ​ការ​សិក្សា ខិតខំ​សរសេរ​សារណា​ការពារ អស់​ពេល​ជា​ច្រើន​ឆ្នាំ​មក។

សញ្ញាប័ត្រ​បណ្ឌិត​កិត្តិយស ដែល​លោក ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ទទួល​បាន​ពី​សាកលវិទ្យាល័យ Universal Ministries of The King’s College លើ​ជំនាញ «អភិវឌ្ឍន៍​សង្គម» ដោយ​លោក​ឧកញ៉ា បាន​ទទួល​កាល​ពី​ថ្ងៃ​ទី​២៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ពិធី​ប្រគល់​​ធ្វើ​​នៅ​ពី​​ទីក្រុង​ហុង​កុង។

តើឧកញ៉ា ភិរម្យ វិចិត្រដារ៉ា គ្រប់គ្រងអាណាចក្រជំនួញប៉ុន្មានក្នុងដៃ?

អគ្គនាយកក្លិបពាណិជ្ជករកម្ពុជា, ក្រុមហ៊ុន Vichet Dara Enterprise, ជាម្ចាស់ក្រុមហ៊ុន WorldWide Dental Supply, ក្រុមហ៊ុន One World Trading, ហាងបញ្ចាំ សុវណ្ណវិចិត្រ ហ្វាយណែន, ជាប្រធានក្រុមហ៊ុន ECC Realty និងជាម្ចាស់គម្រោងអចលនទ្រព្យមួយចំនួន ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ ខេត្តកំពត។

ថ្មីៗនេះលោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ក៏បានចាប់ដៃគូសហការជាមួយលោកឧកញ៉ា ហ៊ួត ជា វិនិយោគលើគម្រោងលំនៅដ្ឋាន ហ៊ួតជា វិចិត្រដារ៉ា មានទីតាំងនៅសង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បានឲ្យតំបូន្មានថា៖ “វិថីទៅរកភាពជោគជ័យ មិនមែនក្រាលដោយមាសនោះទេ។ បន្លា និងឧបសគ្គទើបជាផ្លូវទៅកាន់ភាពជោគជ័យពិតប្រាដក។ លោកថា ផ្លូវមិនស្រួលបើធ្វើវាបាន អ្នកក៏ជាមនុស្សអស្ចារ្យដែរ៕