ថ្ងៃ​ខួប​​កំណើតឪពុក ឧកញ៉ា ស្រី ចាន់ថន នឹកឃើញរំលឹក​អនុស្សាវរីយ៍​មួយ​នេះ ហើយថាគ្រប់​គ្នាក៏​អាច​ធ្វើ​បាន

ជុំវិញ​ឧកញ៉ា

ម្សិល​មិញ​នេះ​ក្រុម​គ្រួសារ លោក​ ឧកញ៉ា ស្រី ចាន់ថន បាន​ធ្វើ​ពិធី​ខួប​កំណើត​ជូន​លោក​ឪពុក​របស់​លោក​​ជា​លក្ខណៈ​ឯកជន បែប​​សាមញ្ញ​​បង្កប់​​ដោយ​​ភាព​សប្បាយ​រីករាយ​ជា​ខ្លាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ទទឹម​គ្នា​នោះ​ដែរ កូន​ប្រុស​​ក្នុង​ត្រកូល​អភិជន​ដែល​​និយម​ធ្វើ​ខ្លួន​បែបសាមញ្ញៗ ឧកញ៉ា ស្រី ចាន់ថន បាន​បង្ហាញ​ពាក្យ​ពេជន៍ចេញ​ពី​បេះដូង បង្កប់​នៅ​អត្ថន័យ​ជា​ខ្លាំង​លើ​បណ្ដាញ​សង្គម។ លោក​ឧកញ៉ា​ចិត្តធម៌​ និងជាម្ចាស់​​គំរោង​យក្ស​7NG​រូប​នេះ ​បាន​សរសេរ​បែប​នេះ​ថា៖ “​​​​​កាលកូននៅតូច ប៉ាតែងតែថើបកូននិងយកចិត្តទុកដាក់មើលថែរក្សាកូនរហូតដល់ធំដឹងក្ដី ហើយថ្ងៃនេះកូនក៏សុំថើបលោកប៉ា វិញព្រោះកូនក៏ស្រលាញ់លោកប៉ាដែរ💝🙏🥰“។ ​​​​​

លោកឧកញ៉ា សម្ដែងនូវពាក្យដឹងគុណទៅកាន់ព្រះរស់របស់ខ្លួនទៀតថា ក្នុងថ្ងៃខួបកំណើតរបស់លោកប៉ា កូនៗសូមបួងសួងដល់ទេវត្តានិង ម្ចាស់ទឹកម្ចាស់ដីសូមតាមថែរក្សារ លោកប៉ានិងអ្នកម៉ាក់សូមអោយមានសុខភាពល្អ ដើម្បីជាម្លប់ដ៏ត្រជាក់ត្រជុំដល់កូនចៅទាំងអស់។

លោកឧកញ៉ា ក៏បានផ្ញើសារទៅកាន់កូនៗទាំងឡាយ ដែលកំពុងមានសំណាង បាននៅរួមរស់ជួបជុំគ្រួសារទាំងឡាយ សូមធ្វើរឿងទាំងឡាយណា ដល់អ្នកមានគុណដើម្បីទទួលបានស្នាមញញឹមរបស់ មាតាបិតាពួកយើង ព្រោះរឿងដ៏សាមញ្ញៗខ្លះ កូនៗសុទ្ធតែអាចធ្វើជូនពួកលោកបានគ្រប់ៗគ្នា៕