រដ្ឋបាលខេត្តកែប បានប្រកាសឲ្យម្ចាស់ក្រុមហ៊ុន ឬអាជីវកម្មផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទរុះរេីបដា ឬផ្ទាំងប៉ាណូដែលមានខ្លឹមសារផ្សព្វផ្សាយផលិតផលគ្រប់ប្រភេទ ដោយដាក់ជំនួសមកវិញនូវខ្លឹមសារអប់រំនានា ពាក់ព័ន្ធនឹងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ក្នុងសេចក្តីជូនដំណឹង អាជ្ញាធរបានណែនាំម្ចាស់ក្រុមហ៊ុន ឬអាជីវកម្មផ្សព្វផ្សាយពាណិជ្ជកម្ម ធ្វើការរុះរើបដា ឬផ្ទាំងប៉ាណូ ចាប់អនុវត្តពីថ្ងៃជូនដំណឹងនេះ រហូតដល់ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ជាកំហិត ករណីមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលខេត្តនឹងចាត់វិធានការតាមនីតិវិធីរដ្ឋបាល និងធ្វើការរុះរើ ដោយរាល់ការចំណាយជាបន្ទុករបស់ម្ចាស់ក្រុមហ៊ុន ហើយរាល់ការខូចខាតរដ្ឋបាលខេត្តមិនទទួលខុសត្រូវឡើយ៕