រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹងពង្រីកវិសាលភាពនៃការបើកផ្សាររដ្ឋទាំង២៥ ឱ្យបានធំទូលាយជាងមុន

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋបាលរាជធានីភ្នំពេញ គ្រោង​ពង្រីក​វិសាលភាពនៃ​ការលក់ដូរនៅតាមផ្សារ​រដ្ឋទាំង២៥ឱ្យ​បាន​ទូ​លំ​ទូលាយ​ជាងមុន ក្រោយ​ពីផ្សាររដ្ឋនានានៅទូទាំងរាជធានីភ្នំពេញ មិន​មាន​ការឆ្លងរីករាល​ដាល​ជំងឺ​កូវីដ​-១៩​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ឃួង ស្រេង អភិបាលរាជ​ធានីភ្នំពេញ បាន​លើកឡើងនៅក្នុងកិច្ចប្រជុំតាម Video Conference កាលពីថ្ងៃទី៨ ខែមិថុនាថា ផ្សាររដ្ឋទាំង២៥ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ សម្រេច​បើក​ឱ្យ​ដំណើរការ លក់ដូរឡើងវិញប្រមាណ២សប្ដាហ៍កន្លងមកហើយ ដោយ​លក់​ជា​គ្រឿង​ឧបភោគ​បរិភោគ ត្រី សាច់ជាដើម។

ប៉ុន្តែ​ក្រោយ​ពី​បើក​ឱ្យ​ដំណើរ​ការ​ឡើង​វិញ​នោះ ឃើញ​ថា​នៅ​តាម​ផ្សារ​រដ្ឋទាំង២៥មិនមានការឆ្លងរាលដាលជំងឺ​កូវីដ​-១៩​នោះទេ។ ដូច្នេះទេ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹងពង្រីកវិសាលភាពនៃការបើកផ្សារទាំង២៥នេះ ឱ្យបានធំទូលាយជាងមុន ។

លោកបញ្ជាក់ថា មុនពេលនៃការបើក​វិសាលភាពផ្សារ​ឱ្យបានទំលំទូលាយជាងមុននេះ រដ្ឋ​បាលរាជធានីភ្នំពេញនឹងធ្វើការកោះប្រជុំជាមួយនឹងគណៈកម្មការផ្សារទាំង២៥ជាមុនសិន ដើម្បី​ពិនិត្យលទ្ធភាព ថាតើយើង​គួតែពង្រីកវិសាលភាពផ្សារឱ្យបានក្នុងកម្រិតណា៕

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ