ដោយបានរំលេចតួឯកៗមួយចំនួនថាពេញដោយទេពកោសល្យសិល្បៈ ក្នុងនោះ ភិន សុដាលីស ត្រូវបានចាត់ទុកថា ជាតារាស្រីឆ្នើមម្នាក់ នេះបើតាមការឆ្លើយរបស់គាត់ក្នុងសម្ភាសន៍កាលពីម្សិលជាមួយនិង១២សំណួរក្នុង Meysansotheary Digital។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ក្នុងសំណួរទី៧ដែលចោទសួរថា តើតារាភាពយន្តខ្មែររូបណា ពេលបច្ចុប្បន្នដែលអ្នកគ្រូយល់ថា មានទេពកោសល្យខ្លាំងពិតៗ?
អ្នកនិពន្ធនិយាយថា បើសួរលើទេពកោសល្យ ខ្ញុំសម្រេចថា ភិន សុដាលីស!
អ្នកចោទសួរបានសង្កត់បញ្ជាក់ទៀតថា អូ អស្ចារ្ស ហេតុអី អ្នកគ្រូ? មកពីធ្លាប់ធ្វើការជាមួយគ្នាក្នុងរឿងណាមួយ?
អ្នកនិពន្ធបានឆ្លើយថា មិនទាន់លេងរឿងគាត់មួយណាទេ តែមើលការសម្តែងរបស់នាង។ «កម្រិតដាក់អារម្មណ៍ខ្លាំង! នេះសួរខ្ញុំ ពីទេពកោសល្យ ខ្ញុំឆ្លើយថា ដាលីស! គាត់លេងបានគ្រប់តួ និយាយទៅ គាត់នឹងខ្ញុំអត់មានទំនាក់ទំនងអីនៅក្រៅ! តែ ខ្ញុំតែងតែគិតអំពីតួនិមួយៗពេលចង់ផលិតរឿងរបស់ខ្លួន ខ្ញុំគិតថា អ្នកនិពន្ធម្នាក់ៗមានក្រសែភ្នែក និងអារម្មណ៍ខុសគ្នា! »
សំណួរសួរទៀតថា ចុះផ្នែកពុធស្រីខួចដែលដើរតួពៅបញ្ញា និងម៉ារីសាដែលដើរតួស្រទន់?
អ្នកស្រីមានចម្លើយថា «បើនិយាយពីសម្រស់និងការសម្តែងមួយបែបៗ គឺគ្មានអ្នកណាសក្តិសមជា មេធាវី ពៅបញ្ញា ជាងស្រីខួចទេ ក៏ពិបាករកអ្នកធ្វើដួងមេត្រីជំនួស ឱ្យទេពកញ្ញា ដែរ ចំនែក ស្រីនិចរឹតតែសមឥតទាស់នឹងតួអង្គពៅពណ្ណារីដែលពិបាកសម្តែងខ្លាំង។ ចំណែកម៉ារីសា គាត់មានលក្ខណៈពិសេសរបស់គាត់ ទាំងសំឡេងនិងកាយវិកា ទាំងព្រម គឺ អស្ចារ្សក្នុងរឿងស្រទន់។ តួអង្គទាំងប៉ុន្មានរូបនេះ ពេលគាត់ចូលរួមជាមួយរឿងភាគខ្ញុំ មានមិត្តភក្តិក្នុងផ្នែកកុននេះដែរ គេនិយាយថា ពួកគាត់មិនសូវត្រូវ តែក្រោយមកអ្នកនិយាយហ្នុង បានមករកពួកគាត់ទៅសម្តែងជាបន្តបន្ទាប់នៅក្រោយរឿងដែលចាក់ផ្សាយ។ »
ពាក់ព័ន្ធតួផ្នែកបុរសវិញ គាត់បន្ថែមថា ប៊ឺរី ជាឡាយ អ៊ុនសុធា និងសុវណ្ណនរា បួននាក់នេះ ពិបាករកអ្នកជំនួសណាស់ ក្នុងបែបផែនរបស់ពួកគេរៀងៗ។
សូមចុចចូលអានបទសម្ភាសន៍ទាំងស្រុងរបស់អ្នកនិពន្ធ