តាមប្រភពច្បាស់ការណ៍បានឲ្យដឹងនៅព្រលប់ថ្ងៃទី៩ ខែមិថុនានេះថា មានមន្ត្រីរាជការដែលបម្រើការងារនៅសាលាខណ្ឌមានជ័យចំនួន១១នាក់ បានឆ្លងជំងឺកូវីដ១៩ក្នុងនោះមានប្រធានការិយាល័យអន្តរវិស័យម្នាក់ ឈ្មោះស៊ន ណារ៉ាត់ និងម្នាក់ទៀតជាអ្នកបើកបររថយន្តឲ្យលោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យមួយរូបផងដែរ។
ក្នុងនោះដែរ លោកអភិបាលខណ្ឌនិងលោក លោកស្រី អភិបាលរងខណ្ឌពុំមានវិជ្ជមានឡើយ។ ហើយក្រៅពីនោះ គឺសុទ្ធសឹងជាមន្ត្រីរាជការងារបម្រើការនៅសាលាខណ្ឌទាំងអស់។ ចំណែកអ្នកមានវិជ្ជមានកូវីដ១៩ទាំង១១នាក់ ត្រូវបានយកទៅព្យាបាលនៅមជ្ឈមណ្ឌលកោះពេជ្រផងដែរ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
មន្ត្រីពីសាលាខណ្ឌបានបញ្ជាក់ថា ចំពោះដំណើរការរដ្ឋបាល គឺសាលាខណ្ឌនៅបន្តដដែលដោយពុំមានឈប់សម្រាកឡើយ។ ហើយអ្នកអវិជ្ជមានគឺត្រូវមកធ្វើការងារជាធម្មតា៕
ប្រភព៖ កម្ពុជាថ្មី