ឧកញ៉ា ចិត្រ សេរីសុភ័ក្រ្ត ច្រានចោលជនអនាមិកក្លែងបន្លំយករូបថតនិងឈ្មោះទៅបង្កើត Telegram

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា ចិត្រ សេរីសុភ័ក្រ្ត ប្រកាសច្រានចោលចំពោះជនអនាមិកបានយករូបថត និងឈ្មោះទៅបង្កើតបណ្តាញទំនាក់ទំនសង្គម Telegram ក្លែងក្លាយមួយឆាតទៅសួរទុកក្នុងចេតនាមិនល្អ ដើម្បីកេញចំណេញផលប្រយោជន៍ដែលបណ្តាលឲ្យប៉ះពាល់ដល់កិត្តិយស ហើយបងប្អូនសូមប្រុងប្រយ័ត្នទាំងអស់គ្នា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ក្នុងគ្រុបតេឡេក្រាម ក្រុមប្រឆាំងព័ត៌មានក្លែងក្លាយ នៅរសៀលថ្ងៃទី១១នេះ លោក​ឧកញ៉ា ចិត្រ សិរី​សុភ័ក្ត្រ អគ្គនាយក​ក្រុមហ៊ុន Luxury Smile Group បាននិយាយថា សូមជម្រាបជូនដំណឹងដល់ពុកម៉ែបងប្អូនទាំងអស់ឲ្យបានជ្រាបថា៖ ដោយថ្មីៗនេះមានជនអនាមិក បានយករូបភាព និងឈ្មោះរបស់ខ្ញុំបាទ មកបង្កើតAccount នេះនៅក្នុងប្រព័ន្ធTelegram។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមពុកម៉ែបងប្អូន មានការប្រុងប្រយ័ត្នចំពោះAccount នេះផង ប្រសិនជាមានការទំនាក់ទំនង ឬបញ្ហាផ្សេងៗ ដោយមានពាក់ព័ន្ធនឹងAccount មួយនេះខ្ញុំបាទនឹងមិនទទួលខុសត្រូវឡើយ៕