ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិន ចំនួន ៧រូប ត្រូវបានកម្ពុជាបំពាកមេដាយសហមេត្រីថ្នាក់ធិបឌិន្ទជូន

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា បំពាក់មេដាយសហមេត្រីថ្នាក់ធិបឌិន្ទជូនដល់ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិន ចំនួន ៧រូប ក្នុងកិច្ចទប់ស្កាត់នឹងជំងឺវីរុសកូវីដ-១៩ នៅថ្ងៃទី១១ ខែមិថុនានេះ ដែលរៀបចំឡើងក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោកជំទាវ ខែក កែមាលី ស៊ីសូដា ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា បានបំពាក់មេដាយសហមេត្រីថ្នាក់ធិបឌិន្ទជូនដល់លោក Ai Xiang និងក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិនផ្សេងទៀតសរុប៧រូប ដែលអញ្ជើញមកពីតំបន់ស្វយ័ត Guangxi ដែលពួកគាត់បានរួមចំណែកយ៉ាងសកម្មក្នុងកិច្ចទប់ស្កាត់លើជំងឺវីរុសកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា។

លោកជំទាវបានលើកឡើងថា ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩មក រដ្ឋាភិបាលនិងប្រជាជនចិនតែងបោះជំហានឆ្ពោះទៅមុខឥតឈប់ឈរ អ្នកជំនាញជាច្រើនបានផ្តល់ជាយោបល់ណែនាំក៏ដូចជាជំនួយជាសម្ភារៈជូនដល់ភាគីកម្ពុជាជាច្រើន។ ហើយបានចាត់ទុកកម្ពុជា ជាទិសដៅអាទិភាពនៃជំនួយវ៉ាក់សាំងកូវីដ ភាគីកម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត។

ចំពោះមេដាយដែលបានបំពាក់ជូននាលើកនេះ ក្នុងបំណងកោតសរសើរដល់ការខិតខំប្រឹងប្រែងនិងរួមចំណែកយ៉ាងលេចធ្លោរបស់ពួកគាត់ក្នុងការជួយកម្ពុជាប្រយុទ្ធប្រឆាំងលើជំងឺវីរុស។ កម្ពុជានិងចិនបន្តជួយគ្នាទៅវិញទៅមក ហើយប្រជាជនកម្ពុជានឹងបន្តឈរជាមួយប្រជាជនចិនជានិច្ច។

គួរបញ្ជាក់ថា កាលពីខែមីនា ឆ្នាំ២០២០ ក្រុមអ្នកជំនាញវេជ្ជសាស្ត្រចិនខាងលើដែលអញ្ជើញមកពីតំបន់ស្វយ័តGuangxiចំនួន៧រូបទទួលបានភារកិច្ចជាបន្ទាន់ធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដោយពាំនាំជាមួយអំណោយជាសម្ភារៈទប់ស្កាត់ជំងឺវីរុសដែលមានតម្លៃសរុបជាង៤លានយ័នដែលជាជំនួយរបស់ភាគីចិនជូនចំពោះភាគីកម្ពុជា។ ពួកគាត់គឺជាក្រុមអ្នកជំនាញវេជ្ជសាស្រ្តដែលភាគីចិនបានចាត់បញ្ជូនទៅកាន់ក្រៅប្រទេសមុនគេបង្អស់៕