ផ្ទុះកាតវ៉ាពីសំណាក់កម្មករដែលធ្វើការឲ្យ គំរោងក្រុងរណប Poipet Satellite City របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ថាមិនបានបើកលុយឲ្យកម្មករ ។
បន្ទាប់ពីទទួលដំណឹងនេះភ្លាម អ្នកគ្រប់គ្រងនៅគម្រោង ក្រុងរណប របស់អ្នកឧកញ៉ា បានស្វែរកតាមឃាត់ខ្លួនម្ចាស់ក្រុមហ៊ុនKMB ដែលជាអ្នកម៉ៅការសាងសង់ដើម្បីមកបើកលុយអោយកម្មករជាកំហិតនៅម៉ោង11:30នាទីថ្ងៃនេះតែម្ដង។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
សូមបញ្ជាក់ផងដែថា គំរោងសាងសង់ក្រុងរណបរបស់អ្នកឧកញ៉ាដែលមានផ្ទៃដីទំហំរហូតជិត ៤000 (បួនពាន់) ហិចតា នោះ បានម៉ៅការទៅអោយក្រុមហ៊ុន (KMB)សាងសង់អាគាពាណិជ្ជកម្មគ្រោង30អាគា មានដូចជាកាស៊ីណូ ហូតែល រីស៊ត ខុនដូ នឹងអាគាពាណិជ្ជកម្មជាច្រើនទៀត។
ដោយឡែកកាលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ពេលល្ងាចម៉ោង ៦:00 បានផ្ទុះការតវ៉ាមានសំឡេងស្រែកអោយអ្នកឧកញ៉ាជួយបើកលុយអោយកម្មករនោះ។ ព្រឹកនេះអ្នកគ្រប់គ្រងគំរោងបានបញ្ជាក់មកថា ប៉េអឹមបានឃាត់ខ្លួនម្ចាស់ក្រុមហ៊ុន(KMB)តាំងពីល្ងាចម្សិលមិញដើម្បីបើកលុយអោយកម្មករក្នុងថ្ងៃនេះជាកំហិត ព្រោះក្រុមហ៊ុនម៉ៅការនេះបំពានកិច្ចសន្យានឹងធ្វើអោយប៉ះពាល់កិត្តិយសដល់គម្រោងអ្នកឧកញ៉ាឡេងណាវ៉ាត្រា។