គេហទំព័រឧកញ៉ាញូស៍ សូមបន្តបង្ហាញបញ្ជីឈ្មោះសហគ្រិន និងសប្បុរសជនល្បីៗ ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារឧកញ៉ា ក្នុងខែឆ្នាំជាមួយគ្នា ខណៈពួកគាត់មានកំពុងគ្រប់គ្រងមុខជំនួញក្នុងវិស័យផ្សេងៗគ្នា។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
បើតាមអនុក្រឹត្យថ្មីមួយចេញផ្សាយកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ បុគ្គលដែលទទួលបានគោរមងារឧកញ៉ា កាលណាមានការចូលរួមក្នុងការអភិវឌ្ឍសង្គម ដោយផ្តល់ជាប្រាក់ ឬសម្ភារៈ ដែលមានតម្លៃលើពី ៥០ ម៉ឺនដុល្លារ។ កាលពីមុន បុគ្គលដែលបរិច្ចាគធនធានជូនរដ្ឋលើសពី ១ ០ម៉ឺនដុល្លារឡើងទៅ ទើបទទួលបានគោរមងារដែលប្រទានដោយព្រះមហាក្សត្រ តាមការស្នើសុំដោយនាយករដ្ឋមន្ត្រី។ សម្រាប់អ្នកទទួលបានងារជា អ្នកឧកញ៉ាវិញ គឺមិនទាន់មានឯកសារបញ្ជាក់ចំនួនថវិកា ឬលក្ខខ័ណ្ឌជាក់លាក់ណាមួយនៅឡើយទេ។
សប្បុរសជន ៨រូប ទទួលបានងារឧកញ៉ា ក្នុងខែកុម្ភៈ ឆ្នាំ២០១៦ជាមួយគ្នា រួមមាន៖
លោកជំទាវឧកញ៉ា សិទ្ធី ច័ន្ទរ៉ានី តាមព្រះរាជក្រឹត្យ នស/រកត/០២១៦/១៤១ ចុះថ្ងៃទី៤ ខែកុម្ភៈ។ លោកជំទាវឧកញ៉ា ចាន់ វ៉ាន់នី តាមព្រះរាជក្រឹត្យ នស/រកត/០២១៦/១៤៦ ចុះថ្ងៃទី៥ ខែកុម្ភៈ។ លោកជំទាវឧកញ៉ា ជួប មាន អគ្គនាយិការក្រុមហ៊ុន ថោន គ្រុប តាម តាមព្រះរាជក្រឹត្យ នស/រកត/០២១៦/១៥១ ចុះថ្ងៃទី៦ ខែកុម្ភៈ។ អ្នកឧកញ៉ា ចេន ហ្សី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) តាមព្រះរាជក្រឹត្យ នស/រកត/០២១៦/១៧៨ និងលោកឧកញ៉ា លី វាសនា តាមព្រះរាជក្រឹត្យ នស/រកត/០២១៦/១៧៧ ចុះថ្ងៃទី១១ ខែកុម្ភៈ។ លោកឧកញ៉ា តាំង គួង អគ្គនាយកក្រុមហ៊ុន តាំង គួង ហូលឌីង ឯ.ក វិនិយោគលើវិស័យអចលនទ្រព្យ និងសំណង់ ដូចជាគម្រោង (CENTER CITY TA KHMAO) តាមព្រះរាជក្រឹត្យ នស/រកត/០២១៦/១៩៥ ចុះថ្ងៃទី១៣ ខែកុម្ភៈ។ លោកឧកញ៉ា អ៊ឹង ឈុនទ្រី និងលោកឧកញ៉ា ដេត វណ្ណៈ តាមព្រះរាជក្រឹត្យ នស/រកត/០២១៦/២៣៤ ចុះថ្ងៃទី២៩ ខែកុម្ភៈ។
គួរបញ្ជាក់ថា គិតមកដល់ពេលបច្ចុប្បន្នមិនមានតួលេខជាក់លាក់អំពីបុគ្គលដែលទទួលបានគោរមងារឧកញ៉ានេះទេ។ ប៉ុន្តែបើយោងតាមតួលេខចេញផ្សាយជាសាធារណៈកាលពីកន្លងទៅ គឺចាប់ពីឆ្នាំ១៩៩៤ រហូតមកត្រឹមខែកុម្ភៈ ឆ្នាំ២០១៤ កម្ពុជាមានឧកញ៉ាចំនួន ៧០៤ នាក់៕