លោក ហឿន សំនៀង អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលហិរញ្ញវត្ថុ និងជាជំនួយការផ្ទាល់ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានព្រះមហាក្សត្រតែងតាំងជានាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន តាមព្រះរាជក្រឹត្យ នស/រកត/០៦២១/៤៦៩ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ។
មចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
លោកជាស្ថាបនិក និងអតីតនាយកប្រតិបត្តិសមាគមជីវិត និងក្តីសង្ឃឹម (LHA) និងជានាយករងខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ លោកបានបួសជាព្រះសង្ឃនៅអាយុ១៧ និងសឹកជាគ្រហស្ថនៅពេលដែលលោកអាយុ៣៥ឆ្នាំ។
សូមបញ្ជាក់ថា លោក សំនៀង ធ្លាប់ជានិស្សិតដែលទទួលអាហារូបករណ៍ពីសាកលវិទ្យាល័យ St. Ambrose University រដ្ឋ Iowa៕