នៅថ្ងៃទី១៤ ខែមិថុនា នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានអញ្ជើញទៅកាន់តំបន់ទីតាំងគម្រោងអភិវឌ្ឍទីក្រុងរណប ប៉ោយប៉ែត Poipet Satellite City ជាប់នឹងព្រំដែនថៃទាំងយប់ដើម្បីបើកប្រាក់ជូនបងប្អូនកម្មករ បន្ទាប់ពីពួកគាត់នាំគ្នាតវ៉ាឲ្យក្រុមហ៊ុនម៉ៅការសំណង់ ទទួលខុសត្រូវបើកលុយឲ្យ ខណៈអ្នកម៉ៅការត្រូវបានអាជ្ញារធឃាត់ខ្លួន។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
អគ្គនាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុប អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មានប្រសាសន៍លើទំព័រហ្វេសបុកមុននេះបន្តិថា៖ “ខ្ញុំធ្វើដំណើរទាំងយប់មក ព្រំដែនថៃក្នុងគំរោងទីក្រុងរណប poipet Satellite city ហើយបង្ខំចិត្តឃាត់ខ្លួនម្ចាស់ក្រុមហ៊ុនម៉ៅការ(KMB) ធ្វើតាមផ្លូវច្បាប់ ដែលក្រុមហ៊ុនម៉ៅការនេះមិនបើកប្រាក់អោយកម្មករ” ។
បើតាមអ្នកឧកញ៉ា ក្រុមហ៊ុនបានទូទាត់ទៅក្រុមហ៊ុនម៉ៅការតាមកិច្ចសន្យាអស់ទៅហើយ តែក្រុមហ៊ុនម៉ៅការ (KMB) បែរជាមិនបើកឲ្យកម្មករទៅវិញ ដែលធ្វើឲ្យកម្មករយល់ច្រលំមកលើក្រុមហ៊ុន ។
អ្នកឧកញ៉ាបានបញ្ជាក់ថា តែទោះជាយ៉ាងខ្ញុំ បានអោយក្រុមកាងារចេញលុយផ្ទាល់ខ្លួនបើកបញ្ចប់អោយកម្មករសិន ចំពោះក្រុមហ៊ុនម៉ៅការ(KMB) យើងបន្តនិតិវិធីដោះស្រាយតាមក្រោយ។
គួររម្លឹកជូនផងដែរថា ថ្មីៗនេះផ្ទុះកាតវ៉ាពីបងប្អូនកម្មករបំរើការងារឲ្យ “គម្រោងទីក្រុងរណប Poipet Satellite City” របស់មហាសេដ្ឋីវ័យក្មេង ឡេង ណាវ៉ាត្រា ថាមិនបានបើកលុយឲ្យកម្មករ។ ភ្លាមៗអ្នកគ្រប់គ្រងនៅគម្រោងទីក្រុងរណបរបស់អ្នកឧកញ៉ា បានស្វែរកតាមឃាត់ខ្លួនម្ចាស់ក្រុមហ៊ុន KMB ដែលម៉ៅការសាងសង់ដើម្បីមកទទួលខុសត្រូវនឹងបើកលុយជូនកម្មករជាកំហិត។
គម្រោងសាងសង់ទីក្រុងរណប របស់អ្នកឧកញ៉ា មានផ្ទៃដីទំហំរហូតជិត ៤000 (បួនពាន់) ហិចតា នោះ បានម៉ៅការទៅអោយក្រុមហ៊ុន (KMB) សាងសង់អាគាពាណិជ្ជកម្ម គ្រោង ៣០អាគារ មានដូចជា៖ កាស៊ីណូ ហូតែល រីស៊ត ខុនដូ នឹងអាគាពាណិជ្ជកម្មជាច្រើនទៀត៕