ប្រុសស្អាត អេ​ដ​វីន កំពុងជាប់ជំពាក់នឹងរឿងរ៉ាវអាស្រូវទាំង ២នេះ ដោះមិនទាន់ចេញ

កម្សាន្ត

តារា​សម្តែង​ប្រុស​រូប​សង្ហា​លោក អេ​ដ​វីន ពេល​នេះ​បាន​និងកំពុង​ផ្ទុះ​នូវ​រឿងរ៉ាវ​អាស្រូវ​ស្នេហា​២ ផ្ទួនៗ ​ដែល​ធ្វើ​ឲ្យ​មហាជន​និង​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​ខ្លាំង កាល​ពី​ថ្ងៃទី​១៦​ ខែមិថុនា ​ឆ្នាំ​២០២១​នេះ​។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចំពោះ​រឿងរ៉ាវ ដែល​កំពុង​កើត​ឡើងលើ​លោក អេ​ដ​វីន នោះ​ គឺ​ករណី​ទី​១.​ ត្រូវ​បាន​នារី​ជា​គូស្នេហ៍​ ដែល​គេ​ស្គាល់​ថា​ជា​អតីត​ភរិយា​ម្ចាស់​ផលិត កម្ម​អិ​ល​ឌី ​គឺ​អ្នកនាង សុទ្ធ បញ្ច​កា ទម្លាយ​រឿង​ហេតុ​នៃ​ការ​ប្រើ​ហិង្សា​វាយដំ​បណ្តាល​ឲ្យ​មាន​ស្នាម​ជាំ​ពេញ​ខ្លួន​។​

ករណីនេះ​បាន​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​ សម្តែង​ការ​ហួស​ចិត្ត​និង​រិះគន់​យ៉ាង​ចាស់ដៃ​ លើ​តារា​ប្រុស​លោក អេ​ដ​វីដ ដែល​ហ៊ាន​លើកដៃ​ប្រើ​ហិង្សា​លើ​នារី​ជា​គូ​ស្នេហ៍​។ ​យ៉ាងណាមិញ​ រឿងរ៉ាវ​នេះ​កំពុងតែ​ផ្ទុះ​រីកសាយ​ភាយ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ខណៈអ្នកនាង សុទ្ធ បញ្ច​កា បាន​ទម្លាយ​ជា​បន្តបន្ទាប់​។

ករណី​ទី​២​ ដែល​បាន​កើតឡើង​ព្រម​គ្នា​នោះ​ គឺ​បន្ទាប់​ពី​មានការ​ទម្លាយ​រឿង​ផ្ទុះ​ហិង្សា​លើ​នារី​គូស្នេហ៍​នោះ​ ក៏​ស្រាប់តែ​បែកធ្លាយ​ពី​ទំនាក់ទំនង​ស្នេហា​ជាមួយ​តារា​ស្រី​សិច​ស៊ី អាណា​រ៉ូ​ស រហូត​ឈានដល់​ឡើងលើ​គ្រែ​ជាមួយគ្នា​ទៀតផ​ង​។ ​ប៉ុន្តែ​ដំណឹង​នេះ ​ត្រូវបាន​ភាគី​ខាង​ស្រី អាណា​រ៉ូ បដិសេធន៍​ថា​ជា​រឿង​មិន​ពិត​។​

ទាក់ទង​រឿង​ដ៏​រសើប​ខាងលើនេះ​កម្ពុជា​ថ្មី​ នៅរ​សៀល​ថ្ងៃទី​១៦​ ខែមិថុនា ​ឆ្នាំ​២០២១​នេះ​ មិនទាន់​អាច​ស្វែងរក​ការបកស្រាយ​ពី​លោក អេ​ដ​វីន បាន​នៅ​ឡើ យ​ទេ​ចំពោះ​រឿងហេតុ​ទាំងពីរ​។​ ខណៈមាន​ទស្សនិក​ជន​ជាច្រើន​ បាន​រិះគន់​ដោយ​មិន​សំចៃ​មាត់​លើ​តារា​ប្រុស​រូបនេះ​៕ ប្រភព៖ កម្ពុជាថ្មី