អ្នកឧកញ៉ា គិត ម៉េង ឧបត្ថម្ភថវិកា ៣លានដុល្លារ សម្រាប់ទិញឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩ (Rapid Test)

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងលោកជំទាវ ប្រកាសឧបត្ថម្ភថវិកាចំនួន ៣លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន សម្រាប់ការទិញឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩ (Rapid Test) ខណៈដែលស្ថានភាពនៃជំងឺកូវីដ១៩មិនទាន់មានសញ្ញាវិជ្ជមាននៅឡើយសម្រាប់ប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ក្នុងយុទ្ធការប្រយុទ្ធប្រឆាំងកូវីដ អ្នកឧកញ៉ា និងលោកជំទាវ បានបន្តឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគជាច្រើនដល់រាជរដ្ឋាភិបាល ក្រសួងស្ថាប័ន ក្រុមគ្រូពេទ្យ និងសមាគមនាពេលកន្លងរាប់លានដុល្លារអាមេរិក។

ក្រសួង​សុខាភិបាល​បាន​ប្រកាស​តួលេខ​អ្នក​ឆ្លង​ថ្មី​នៅ​មុន​នេះ​បន្តិច រកឃើញ​អ្នក​ឆ្លង​បន្ថែម ៦២៥ នាក់​ទៀត។ ជាមួយ​គ្នា​នេះ អ្នកជំងឺ ៧០៥ នាក់​បាន​ជាសះស្បើយ​ចេញ​ពី​មន្ទីរពេទ្យ និង​ជនរងគ្រោះ ១២ នាក់​ទៀត​បាន​ស្លាប់​។

គិត​ត្រឹម​ព្រឹក​ថ្ងៃ ១៧ មិថុនា​ ២០២១​ នេះ​ សរុ​ប​តួលេខ​អ្នក​ឆ្លង​ឡើង​ដល់ ៤០ ៧៨២ នាក់ ជា​សះស្បើយ ៣៥ ០៣០ នាក់ និង​ស្លាប់ ៣៨០ នាក់៕