ធនាគារឯកទេស អ៉ីអន (AEON Specialized Bank) ផ្តល់ជូននូវសេវាកម្មបង់រំលស់ដូចជា សេវាបង់រំលស់រថយន្ត ម៉ូតូ ម៉ូតូកង់បី គ្រឿងចក្រកសិកម្ម និង ផលិតផលប្រើប្រាស់ផ្សេងៗ។ អ្វីដែលកាន់តែពិសេសនោះគឺ អ៉ីអន ក៏មានផ្តល់ជូននូវ សេវាកម្មបង់រំលស់ធានារ៉ាប់រង សេវាកម្មកម្ចីសាច់ប្រាក់ និង ប័ណ្ណសមាជិកដែលផ្ដល់នូវអត្ថប្រយោជន៍ពិសេសសម្រាប់អតិថិជនរបស់ធនាគារ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ អ៉ីអន ទទួលបានអាជា្ញប័ណ្ណធ្វើប្រតិបត្តិការធនាគារឯកទេស ពីធនាគារជាតិនៃកម្ពុជា។ ចាប់ពីពេលនោះមក ធនាគារបានផ្លាស់ប្តូរទៅជាធនាគារឯកទេស ដែលមានឈ្មោះថា “ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី (AEON Specialized Bank (Cambodia) PLC.)” និងចាប់ផ្តើមពង្រីកអាជីវកម្ម ដោយចេញប័ណ្ណឥណទាន “អ៉ីអនកាត” សេវាទូទាត់ប្រាក់ជាប្រាក់រៀលតាមរយៈ QR Code ដោយកម្មវិធី “អ៉ីអនវ៉លឡេត” សេវា mVisa បង់ប្រាក់ដោយកម្មវិធីទូរស័ព្ទ “អ៉ីអនកាតម៉ូបាល” និងសេវាបង់រំលស់រថយន្តជូនអតិថិជន។
តើCEO ធនាគារឯកទេស AEON ជានរណា? នោះគឺបុរសវ័យ ៥៤ឆ្នាំ ជាជនជាតិជប៉ុនមានឈ្មោះថា លោក Taketo Ando ដែលបានមកដឹកនាំ AEON ជាង ៥ឆ្នាំមកហើយតាំងពីឆ្នាំ២០១៧ ជាមួយនឹងចក្ខុវិស័យវែងឆ្ងាយក្នុងការជំរុញការរស់នៅរបស់អតិថិជនឲ្យកាន់តែមានភាពស៊ីវីល័យ និងផ្តល់លទ្ធភាពដល់បុគ្គលគ្រប់រូបអាចចាប់យកឱកាសអនាគតកាន់តែច្រើនតាមរយៈការប្រើប្រាស់ឥណទានដោយមានប្រសិទ្ធភាព។
ឧកញ៉ាញូស៍ សូមណែនាំប្រវត្តិសិក្សា និងបទពិសោធន៍ការងាររបស់លោក TAKETO Ando ដូចតទៅ៖
លោកកើតនៅឆ្នាំ១៩៦៧ ក្នុប្រទេសជប៉ុន ហើយបានបញ្ចប់នៅមហាវិទ្យាល័យផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យ Senshu ប្រទេសជប៉ុន។
លោក Taketo Ando បានចូលមកកាន់តំណែងអនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃ ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី នៅឆ្នាំ២០១៧ មកដល់បច្ចុប្បន្ន។ មុនមកដឹកនាំ និងកាន់តំណែងកំពូលមួយរបស់ក្រុមហ៊ុនលំដាប់ពិភពលោក AEON Group លោកមានបទពិសោធនជាច្រើនក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ រួមទាំងភាពជាអ្នកដឹកនាំ។
បទពិសោធការងារបស់លោក Taketo Ando ក៏មិនធម្មតាដែរ៖
ក្នុងឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៧ អគ្គនាយកនៃ ACS Servicing (Thailand) Co., Ltd. ។
ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៥ នាយកនៃ AEON THANA SINSAP (THAILAND) Plc. ។
នៅឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៤ ប្រធានគម្រោងនៃ Makuhari-Shintoshin Branch Project, AEON Credit Service Co., Ltd. ។
ក្នុងឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៣ ប្រធានភូមិភាគខាងត្បូង តំបន់ Kanto of AEON Credit Service Co., Ltd៕