រដ្ឋាភិបាល​​ចចារ​ឲ្យ​ក្រុមហ៊ុន​បញ្ចុះ​ថ្លៃ​​​ធ្វើ​ដំណើរ​តាម​​ផ្លូវល្បឿន​លឿន​ក្រោម ១០ សេន​ក្នុង​មួយ​គីឡូម៉ែត្រ

សង្គម​ និង​សេដ្ឋកិច្ច

ផ្លូវ​ល្បឿនលឿន​ដែល​សម្រេចការ​​សាងសង់​បាន​ជាង ៥០% នៅ​ពេលដាក់​ឲ្យ​ដំណើរការ​នៅដើម​ឆ្នាំ​២០២៣ តម្លៃ​​លើ​ការ​បើកបរលើ​​ផ្លូវ​​នេះ​ចន្លោះ​ពី ១០ សេន ទៅ ១៥ សេន​ក្នុង​មួយ​គីឡូម៉ែត្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​ពេល​ចុះ​ត្រួត​ពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿនលឿន​កាល​ពី​ម្សិលមិញ​នេះ ​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ស្នើ​ឲ្យ​មានការ​បញ្ចុះ​តម្លៃ​សម្រាប់​ការ​ប្រើប្រាស់ផ្លូវល្បឿនលឿន​នេះ​ឲ្យ​ទាប​ជាង ១០ សេន​សម្រាប់​ការ​ការ​បើក​បរ​ក្នុង​មួយ​គីឡូម៉ែត្រ។

ឯកឧត្តម​ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូនបាន​ថ្លែង​ថា លទ្ធភាព​ពលរដ្ឋ​ពេលនេះ​មិន​ទាន់​អាច​ចំណាយ​លើ​ការ​បង់​ថ្លៃ​សេវា​បើកបរ​លើ​ផ្លូវ​ល្បឿន​នេះទេ បើ​កំណត់​តម្លៃ​ស្តង់ដា​តាម​ប្រទេស​មួយ​ចំនួន​នោះ។ លោក​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​ពិចារណា​ចុះ​ថ្លៃ​ក្រោម ១០ សេន ក្នុង​មួយ​គីឡូម៉ែត្រ ដើម្បី​ផ្តល់​លទ្ធភាព​អាច​ឲ្យ​ពលរដ្ឋអាច​ជិះ​ធ្វើ​ដំណើរ​លើ​ផ្លូវល្បឿនលឿន​ដំបូង​នេះ​បាន។

គួរ​បញ្ជាក់​ថា តម្លៃ​ស្តង់ដារ​ផ្លូវ​ល្បឿន​លឿន​តាម​ប្រទេស​ផ្សេងៗ​ចន្លោះ​ពី ១០ សេន ទៅ ១៥ សេន​ក្នុង​មួយ​គីឡូម៉ែត្រ អីចឹង​បើ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ ​ត្រូវ​ចំណាយ​យ៉ាង​ហោច​ណាស់​ក៏​២០​ដុល្លារ​ដែរ លើ​ប្រវែង​ផ្លូវ​ជាង ១៩០ គីឡូម៉ែត្រ​នេះ៕