ធនាគារអែស៊ីលីដា បានធ្វើការបញ្ជាក់ថា ចាប់ពីពេលនេះតទៅ អតិថិជនអាចទូទាត់ពេលទៅក្រៅប្រទេសទៀតលែងពិបាកទៀតហើយជាមួយអេស៊ីលីដាម៉ូបាល ស្កែនទូទាត់ទូទាំងពិភពលោក តាមឃ្យូអរកូដរបស់ម៉ាស្ទ័រកាត និងវីសា បានយ៉ាងងាយស្រួល រហ័ស និងមានសុវត្ថិភាពខ្ពស់។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
បើតាមការបញ្ជាក់របស់ធនាគារអេស៊ីលីដា អតិថិជនដែលមានអែបអេស៊ីលីដាម៉ូបាល ត្រូវភ្ជាប់ប័ណ្ណម៉ាស្ទ័រកាត ឬប័ណ្ណវីសាដើម្បីអាចស្កែនទូទាត់តាមឃ្យូអរកូដរបស់ម៉ាស្ទ័រកាត ឬវីសា បានទាំងក្នុង និងក្រៅប្រទេស នៅតាមហាងលក់ទំនិញ-សេវាកម្ម ដែលមាននិមិត្តសញ្ញារបស់ម៉ាស្ទ័រកាត ឬវីសានៅលើឃ្យូអរកូដ។
សូមពិនិត្យមើលរបៀបភ្ជាប់ប័ណ្ណម៉ាស្ទ័រកាត ឬវីសា ជាមួយអេស៊ីលីដាម៉ូបាល៖ https://www.acledabank.com.kh/qr/toanchet?usrManual=linkcard