ថ្ងៃនេះខួប១៥ឆ្នាំការទិញយកសណ្ឋាគារ កាំបូឌីយ៉ាណា ហើយក៏ជានិមិត្តរូបនៃការប្តេជ្ញាចិត្តរបស់មហាសេដ្ឋី គិត ម៉េង

ជុំវិញ​ឧកញ៉ា

សណ្ឋាគារ​ដ៏​ចំណាស់​នេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៩ គិតដល់ពេលបច្ចុប្បន្នមានអាយុកាល ៥២ឆ្នាំ គឺ​​ជា​រតន​សម្បត្តិ​នៃ​ប្រវត្តិ​សាស្ត្រ​ដោយ​ស្នា​ព្រះ​ហស្ត​ព្រះ​មហាវីរក្សត្រ​ព្រះបាទ នរោត្តម សីហនុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សណ្ឋាគារ​សាង​សង់​តាម​រចនា​ប័ទ្មបុរាណ​នៃ​រាជ​ធានី​ភ្នំពេញ​មួយ​គឺ​សណ្ឋាគារ កាំបូឌី​យ៉ាណា ដែល​ស្ថិត​នៅ​ក្បែរ ទន្លេ (ទន្លេ​បួន​មុខ) និង​មាន​ផ្តល់​នូវ​ទេសភាព​មាត់​ទន្លេ​ដ៏​ស្រស់​ត្រកាល​សម្រាប់​ជា​ការ​រៀប​ ចំ​ធ្វើ​សន្និសីទ និង​ពិព័រណ៍ ហើយ​ក៏​ជាប់​ឆ្នេរ​ទន្លេ​ដែល​ស្ថិត​នៅ​តាម​ដង​ទន្លេ​សម្រាប់​ភ្ញៀវ​គយ​គន់​ផង​ដែរ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ពាក់កណ្តាលទសវត្សឆ្នាំ ១៩៦០ សណ្ឋាគារ​កាំបូឌីយ៉ាណា ត្រូវ​បាន​ចាប់ផ្តើម​សាងសង់​ឡើង​ដោយ​ស្ថាបត្យករ​ Lu Ban Hap ​ក្នុងអំឡុងពេល​ជា​យុគសម័យនៃស្ថាបត្យកម្មខ្មែរថ្មី។ បន្ទាប់​ពី​សម្ពោធ​ដាក់ឲ្យប្រើប្រាស់​នៅឆ្នាំ១៩៦៩ បាន​តែ​មួយ​ឆ្នាំ សណ្ឋាគារដែលមាន ១០០ បន្ទប់ នា​ពេល​នោះ បានបិទទ្វារ​ទៅ​វិញនៅឆ្នាំបន្ទាប់។ នៅឆ្នាំ ១៩៧០ ក្នុង​ជំនាន់​សម័យ​លន់ នល់ បាន​ប្រើប្រាស់​សណ្ឋាគារ​នេះ​ជា​បន្ទាយយោធា បន្ទាប់​មកទៀត​ក៏​ត្រូវ​បាន​កាន់កាប់​ក្រោមរបបខ្មែរក្រហម។

លុះដល់ឆ្នាំ១៩៩១ វិនិយោគិន​សិង្ហបុរី ​បាន​កាន់កាប់​សណ្ឋាគារ​នេះ ហើយ​បាន​កែលម្អ និង​បើក​ទទួល​​ភ្ញៀវ​ឡើង​វិញ មុននឹងសណ្ឋាគារ ត្រូវបានក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ទិញ​បន្តនោក្នុងឆ្នាំ២០០៥។

ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប បានទិញអចលនទ្រព្យ​សណ្ឋាគារ​នេះ ហើយបានបន្តវិនិយោគដើម្បី​ស្តារ​សណ្ឋាគារ​ឲ្យ​មាន​ភាព​រុងរឿង​ ដោយ​រក្សា​អត្តសញ្ញាណ​វប្បធម៌​ជាតិ។

ក្នុងថ្ងៃខួបកំណើត សណ្ឋាគារកាំបូឌីយ៉ាណា ដែលមានអាយុ ១៥ឆ្នាំនេះ អ្នកឧកញ៉ាក៏សូមចូលរួមអបអរសាទរដល់ក្រុមការងារនៅសណ្ឋាគារកាំបូឌីយ៉ាណា ចំពោះការខិតខំអស់ពីកម្លាំងកាយចិត្តក្នុងការងារ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប មានប្រសាសន៍ថា៖ “រយៈពេល១៥ឆ្នាំហើយដែលសណ្ឋាគារកាំបូឌីយ៉ាណាបានក្លាយជាផ្នែកមួយរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។ អគារនេះមានភាពរឹងមាំជាយូរមកហើយ និងមានន័យលើសពីសណ្ឋាគារ សម្រាប់រូបខ្ញុំ។ សណ្ឋាគារកាំបូឌីយ៉ាណាតំណាងឱ្យវប្បធម៌ និង ប្រាប់ពីរឿងរ៉ាវរបស់យើង។”

អ្នកឧកញ៉ាបន្តថា៖ “សព្វថ្ងៃនេះ យើងមិនត្រឹមតែផ្តល់កិត្តិយសដល់សណ្ឋាគារប៉ុណ្ណោះទេ ប៉ុន្តែសណ្ឋាគារនេះក៏ជានិមិត្តរូបនៃការប្តេជ្ញាចិត្ត និងដំណើរឆ្ពោះទៅមុខរបស់យើងផងដែរ។”

គួររម្លឹកថា សណ្ឋាគារ​កាំបូឌីយ៉ាណា ជា​សណ្ឋាគារលំដាប់​ផ្កាយ​៤ ដែល​មាន​ ២៣៨ បន្ទប់។ ទោះ​​បី​មិន​មែន​ជា​សាខា​សណ្ឋាគារ​អន្តរជាតិ​ក្តី នៅ​តែ​មាន​កិត្តិ​នាម​មានការ​ទទួល​ស្គាល់​ទាំង​ភ្ញៀវ​ក្នុង​ស្រុក​ និង​នៅ​បរទេស។

នៅក្នុងផែនទីបែងចែកតំបន់ របស់ការិយាល័យ​ទទួល​បន្ទុក​ស្ថាបត្យកម្ម-នគរូបនីយកម្ម នៃរាជធានីភ្នំពេញ (Bureau de l’architecture et urbanisation – BAU) សណ្ឋាគារកាំបូឌីយ៉ាណាក៏​ជា​អត្តសញ្ញាណ​របស់​រាជធានីភ្នំពេញ ក្រៅ​ពី​តំបន់​មួយ​ចំនួន​ទៀត​ដូចជា វិមាន​ឯករាជ្យ វត្តឧណ្ណាឡោម សារមន្ទីរជាតិ ព្រះបរមរាជវាំង សាលសន្និសីទចតុមុខ ពុទ្ធសាសនបណ្ឌិត និង​វិមានរដ្ឋសភាជាតិ​ជា​ដើម៕