បុរី ប៉េង ហួត និងធនាគារ ហុង លីអុង កាលពីថ្ងៃទី២៥ ខែមិថុនា ម្សិលមិញ បានប្រកាសរួមគ្នាពីភាពជាដៃគូនៃកិច្ចសហប្រតិបត្តិការលើការផ្តល់ជូននូវប្រាក់កម្ចីគេហដ្ឋានដល់ គ្រប់គម្រោងទាំងអស់របស់ បុរី ប៉េង ហួត។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ការប្រកាសចាប់ដៃគ្នានេះដើម្បីផ្តល់នូវលក្ខខណ្ឌ និងអត្រាការប្រាក់ដ៏ពិសេសត្រឹមតែ 6.99% ប៉ុណ្ណោះក្នុងមួយឆ្នាំ ជាមួយនឹងទំហំកម្ចីរហូតដល់ 80%នៃតម្លៃគេហដ្ឋាន រហូតដល់រយៈពេល ២៥ឆ្នាំ និង មិនត្រូវការទ្រព្យបញ្ចាំ ដោយមានត្រឹមតែឯកសារនៃកិច្ចសន្យាទិញលក់តែប៉ុណ្ណោះ ជាមួយការអនុម័តកម្ចីឆាប់រហ័ស។
ជាមួយគ្នានេះ បុរី ប៉េង ហួត ក៏មានការផ្តល់ជូនជាពិសេស ដូចជា ការបញ្ចុះតម្លៃយ៉ាងច្រើន ព្រមទាំងមានលក្ខខណ្ឌបង់ប្រាក់កាន់តែងាយស្រួល រួមជាមួយនឹងកាដូអនុស្សាវរីយ៍ភ្លាមៗសម្រាប់ការកក់នៅទីតាំងផ្ទាល់ និងមានការផ្ដល់ជូនផ្សេងៗទៀតសម្រាប់រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី២៧ មិថុនា ២០២១។
សូមបញ្ជាក់ថា ធនាគារ ហុង លីអុង (ខេមបូឌា) ភីអិលស៊ី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងដោយធនាគារ ហុង លុងប៊ឺរ (HLB) ជាក្រុមហ៊ុនដែលបានចុះបញ្ជីជាសាធារណៈនៅក្រុមហ៊ុន ម៉ាឡេស៊ី និងជាសមាជិកក្រុមហ៊ុន ហុង ឡេង គ្រុប ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ី៕