ឧកញ៉ា ផន វណ្ណិត សរសើរគុណធម៌ដ៏ឧត្ដុង្គឧត្ដមរបស់ព្រះគ្រូឧត្តមសត្ថា ជា ឆោម មិនដាច់ពីមាត់

ជុំវិញ​ឧកញ៉ា

បើនិយាយដល់ឧកញ៉ា ផន វណ្ណិត ប្រិយមិត្តជាច្រើនបានស្គាល់លោកទាំងក្នុងវិស័យអចលនទ្រព្យ និងកិច្ចការមនុស្សធម៌ដែលជាអ្នកមានបេះដូងដ៍សប្បុរសមួយរូបនៅប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះក៏ជាអតីតអ្នកបួសបានសិក្សានៅក្រៅប្រទេសអភិវឌ្ឍន ប្រកបព្រមដោយចំណេះដឹងជ្រៅជ្រះផ្នែកព្រះពុទ្ធសាសនា និងសង្គមទៀតផង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនឧកញ៉ា ផន វណ្ណិត បានបង្ហោះសារដ៏មានអត្ថន័យយ៉ាងជ្រាវជ្រៅផ្សារភ្ជាប់ជាមួយព្រះសង្ឃខ្មែរមួយអង្គគង់នៅសហរដ្ឋអាមេរិកព្រះនាម ជា ឆោម ដែលបានលះបង់កម្លាំងកាយចិត្ត ព្រមទាំងជ្រះថ្លានឹងព្រះសង្ឃ ពុទ្ធបរិស័ទនៅក្នុងស្រុក។ ខណៈដែលសមិទ្ធផលសំខាន់ធំៗជាច្រើនជួយដល់រដ្ឋាភិបាល និងផ្នែកពុទ្ធចក្រ គឺការសាងសង់វត្តអារាម កុដិ ព្រះវិហារ សាលាបាលីរាប់ខ្នង ផ្លូវថ្នល់រាប់ខ្សែរ របងរាប់រយម៉ែត្រ គ្រែស្នាក់នៅរាប់រយ បោះពុម្ភសៀវរាប់ពានក្បាល និងចេញថ្លៃបង់ការសិក្សាដល់ព្រះសង្ឃ សិស្សនិស្សិត ជនទល់ក្រផងដែរ។

លោកឧកញ៉ា ផន វណ្ណិត អនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍កម្ពុជា មានប្រសាសន៍ថា៖ “ព្រះគ្រូ ជា ឆោម មានស្នាព្រះហត្ថជាច្រើនក្នុងកិច្ចការជួយសង្គមទាំងពុទ្ធចក្រនិងអាណាចក្រ។”

លោកឧកញ៉ាថ្លែងថា៖ ផ្នែកពុទ្ធចក្រ ព្រះអង្គបានកសាងមានផ្លូវ វត្តអារាម និងសាលារៀនពុទ្ធិកសិក្សា (ពុទ្ធិកអនុវិទ្យាល័យ សាសាន ជាឆោម នៅខេត្តក្រចេះ) ដើម្បីបណ្តុះបណ្តាលព្រះសង្ឃនិងក្មេងវត្តដែលក្រីក្រអោយរៀនសូត្រចេះដឹង មានចំនេះវិជ្ជាជ្រៅជ្រះទាំងអស់ បានក្លាយទៅជាបុគ្គលមានចំនេះដឹង មានការអប់រំល្អ មានការងារធ្វើ ជាពលរដ្ឋល្អក្នុងសង្គម។

លោកឧកញ៉ាបានគូសបញ្ជាក់ថា៖ “ស្ទើរតែមួយជីវិតព្រះអង្គទៅហើយ បានលះបង់ព្រះកាយពល កម្លាំងប្រាជ្ញា កម្លាំងធនធាន ដើម្បីអភិវឌ្ឍន៏ក៏ដូចជាការទ្រទ្រង់ព្រះពុទ្ធសាសនាអោយបានរីកចំរើនរុងរឿង ព្រះអង្គពុំដែលគិតអំពីខ្លួនព្រះអង្គឡើយ ក្នុងនោះផងដែរក៏មានកសាងទាំងក្នុងនិងក្រៅប្រទេស នេះបញ្ជាក់ថា ក្នុងជីវិតសាងព្រះផ្នួសរបស់ព្រះអង្គគឺ បានលះបង់ដើម្បីព្រះពុទ្ធសាសនានិងសង្គមជាតិ។”

លោកឧកញ៉ាបន្តថា៖ ព្រះអង្គតែងតែទូន្មានប្រៀនប្រដៅសិស្សគុណទាំងអស់ អោយខំសិក្សារៀនសូត្រក្រេបចំនេះដឹងទាំងផ្លូវលោក និងផ្លូវធម៍ ដើម្បីអភិវឌ្ឍន៏ខ្លួនអោយបានទៅជាមនុស្សប្រសើរថ្លៃថ្នូរក្នុងសង្គម តាមដែលពុទ្ធឪវាទទ្រង់ប្រោសប្រៀនប្រដៅ ហើយនិងក្លាយជាទំពាំងស្នងឫស្សីដ៏ល្អក្នុងសង្គម។

គួររម្លឹកជូនថា ព្រះគ្រូឧត្តមសត្ថា ជា ឆោម គឺជាព្រះរាជាគណៈថ្នាក់កិត្តិយស និងទីប្រឹក្សាផ្ទាល់សម្តេចព្រះសង្ឃរាជ ទេព វង្ស ព្រមទាំងជាព្រះចៅអធិការវត្តធម្មឃោសនារាម រដ្ឋរ៉ូដអៃឡិន្តនៃសហរដ្ឋអាមេរិក។ ខណៈព្រះអង្គគឺជាបញ្ចវ័នសង្ឃមួយអង្គដែលបានបួសច្រើនវស្សា ប្រកបព្រមដោយគុណធម៌ មេត្តា ករុណា មុទិតា និងឧបេក្ខា សន្តោសត្រេកអរជាមួយព្រះសង្ឃ ពុទ្ធបរិស័ សិស្ស និស្សិត ដើម្បីមានកន្លែងធ្វើបុណ្យ និងបានសិក្សារៀនសូត្រទាំងក្នុងនិងក្រៅប្រទេស ដោយព្រះអង្គជាចេញថ្លៃសិក្សា៕