ក្រុមហ៊ុនយក្ស ជីបម៉ុង គ្រុប បរិច្ចាគថវិកាជាង ១៧សែនដុល្លារអាមេរិកដល់ក្រុមគ្រូពេទ្យ TYDA

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុនយក្ស ជីបម៉ុង របស់ក្រុមហាសេដ្ឋីប្រាក់លាន អ្នកឧកញ៉ា ភាព ហៀក អ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង បានប្រកាសបរិច្ចាគថវិកាចំនួន ១៧៥,០០០ ដុល្លារអាមេរិក ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលក្នុងសហគមន៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)ក៏សូមថ្លែង អំរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ក្រុមហ៊ុន ជីបម៉ុង គ្រុប ដែលបានឧបត្គម្ភ ថវិកា ចំនួន ១៧៥,០០០ ដុល្លារដើម្បីរួមចំណែកជាមួយសមាគមក្រោមការដឹកនាំដោយលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ្រ ចន្ទមុនី។

ក្រុមហ៊ុន ជីបម៉ុង តែងតែចេញមុខជានិច្ចក្នុងការជួយដល់រាជរដ្ឋាភិបាល ទាំងថវិកា គ្រឿងឧបភោគបរិភោគ និងទីកន្លែងដើម្បីចូលរួមទប់ស្កាត់កូវីដ១៩ និងដំណើការចាក់វ៉ាក់សាំងបង្ការកូវីដជាដើម៕