ភ្នំពេញ៖ នៅព្រឹកមិញនេះ មានពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់គម្រោងទី១២នៃបុរីវិមានភ្នំពេញ របស់ឧកញ៉ាលី ហួរ ស្ថិតនៅតាមបណ្តាយផ្លូវ៥៩៨ក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
គម្រោងថ្មីនេះ នឹងកែប្រែតំបន់ ដែលជាទីតាំងដីឡូតិ៍ទុកចោល មិនមានមនុស្សរស់នៅទៅជាសំណង់លំនៅឋានសម្រាប់ប្រជាពលរដ្ឋទិញស្នាក់នៅ និងប្រកបអាជីវកម្ម ធ្វើឲ្យតំបន់នោះក្លាយជាទី ប្រជុំជន មានមនុស្សអូរអរ និងមានហេដ្ឋារចនាសម្ព័ន្ធស្អាតជាដើម។
ចាប់តាំងពីឆ្នាំ២០១១ រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុន លី ហួរ ឌីវឡបម៉ិន វិមាន ភ្នំពេញបង្កើតបានចំនួន១២ គម្រោងស្ថិតនៅទីតាំងផ្សេងៗគ្នា និងមានផែនការបង្កើតគម្រោងបន្តបន្ទាប់ ទៀតទៅថ្ងៃអនាគត៕